ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូធ្លាក់ប្រឡាយផ្អើលបាត់ម្ចាស់​នាំគ្នាចោមរោម​ ដល់ពេលម្ចាស់ចេញមុខមកថាធ្លាក់ភ្នែកពេកបង្ហោះទុកចោល

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ ៖ បុរសតាំងខ្លួនជាអ្នកបើកម៉ូតូប្រណាំងស្រវឹងស្រាធ្លាក់ភ្នែកបើកបង្ហោះជ្រុលភ្លាត់ស្នៀតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយខ្មាស់គេដូចលេចពងក្តរបានទុកចោល កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងប្រឡាយ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីធ្លាក់ទឹកស្អុយរួចដោយសារលើកម៉ូតូមិនរួច ម្ចាស់ម្ចាស់ម៉ូតូបានដើរទៅផ្ទះបាត់ ដោយបន្សល់ទុកម៉ូតូចោលមួយយប់លុះព្រឹកឡើងត្រូវបានប្រជាការពារភូមិនាំគ្នាលើកម៉ូតូ យកទៅប្រគល់ឱ្យអាជ្ញាធរសង្កាត់ រហូតដល់រសៀលថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៦នេះទើបលេចមុខម្ចាស់ មកដើរសួររកម៉ូតូវិញ។

ម៉ូតូដែលគេប្រទះឃើញក្នុងទឹកស្អុយ ម៉ាក SL កែសេរី ធ្វើជាម៉ូតូប្រណាំង ពណ៌លឿងទុំ ពាក់ស្លាកលេខ ភ្នំពេញ 1U-6070 មានម្ចាស់ជាអ្នកប្រណាំងម៉ូតូ ឈ្មោះ សួន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅជិតផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិត្មោតកើត ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមសម្តីបុរស ម្នាក់ឈ្មោះសួន សុភា បានឲ្យដឹងថា មុនកើតហេតុខ្លួន ចេញមកពីផឹកស៊ីជាមួយមិត្តភ័ក្ត្រលុះស្រវឹងជិះម៉ូតូត្រឡប់ទៅផ្ទះ តាមផ្លូវបេតុង ភូមិព្រៃល្វា ពីត្បូងទៅជើង ចេញទៅដល់ភូមិជ្រៃកោង គេចពីរថយន្តហោះធ្លាក់ចូលប្រឡាយទឹកតែម្តង។ ខណៈដែលយប់ស្ងាត់ ពុំមានមនុស្សណាឆ្លងកាត់ពឹងឱ្យជួយលើករូបគាត់មានតែម្នាក់ឯងក្នុងស្ថានភាពស្រវឹងជោគជាំផងនោះលើកម៉ូតូធំមិនរួច ក៏ដើរថ្មើរជើងទៅផ្ទះបាត់ ទុកម៉ូតូចោលឲ្យនៅត្រាំទឹកស្អុយមួយយប់ទៅ។

 

ប្រជាពលរដ្ឋបានឱ្យដឹងថាម៉ូតូមួយគ្រឿងខាងលើនេះព្រឹកព្រលឹម ថ្ងៃទី០៦ ទៅហើយទើបប្រទះឃើញ នៅត្រាំទឹកស្អុយរកម្ចាស់មិនឃើញ ក៏យកទៅរក្សាទុកនៅសាលាសង្កាត់ចោមចៅ រហូតដល់រសៀល ថ្ងៃដដែលទើបលេចមុខម្ចាស់ កាន់កាតគ្រី មកសុំយកម៉ូតូពីសាលាសង្កាត់ចោមចៅត្រឡប់ទៅវិញ ក្រោយសមត្ថកិច្ចពិនិត្យឯកសារបុរសខាងលើថាពិតជាម្ចាស់ម៉ូតូពិតប្រាកដមែនក៏បានប្រគល់ជូនម៉ូតូទៅដើមវិញនៅឯប៉ុស្តិ៍ចោមចៅ៕

Screenshot_2016-06-07-10-16-26 Screenshot_2016-06-07-10-16-19d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ