ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តបាត់ដំបង ប្រគល់រថយន្តអគ្គិភ័យដល់ស្រុកគោលដៅចំនួន ០៦

2 ឆ្នាំ មុន 1 តូ សុផល

បាត់ដំបង៖ ក្រោយពីបានបណ្តុះបណ្តាលជំនាញដល់ កងកម្លាំងនគរបាលពន្លត់អគ្គិភ័យក្នុងរយៈពេលកន្លងមកនេះ នៅព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត ពន្លត់អគ្គិភ័យទាំង ០៦ គ្រឿងជូនដល់អធិការដ្ឋាននគរបាលស្រុកគោកដៅចំនួន ០៦ ដែលមានថ្នាក់ដឹកនាំ ស្នងការដ្ឋាន មន្រ្តីនគរបាល លោកអភិបាលស្រុកចូលរួមយ៉ាងច្រើនកុះករ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ។ សូមជំរាបជូនថា រថយន្តទាំង០៦ គ្រឿងនេះ ត្រូវបានបំពាក់ជូនដល់អធិការដ្ឋាននគរបាលស្រុកចំនួន ០៦ ក្នុងនោះមានៈ ( អធិការដ្ឋាននគរបាលស្រុកមោងឬស្សី ស្រុកថ្មគោល ស្រុករតនមណ្ឌល ស្រុកបវេល ស្រុកភ្នំព្រឹក និងស្រុកកំរៀង ) ។ ឯកឧត្តម ច័ន្ទ សុផល មានប្រសាសន៍ណែនាំផ្តាំផ្ញើដល់អង្គភាពដែលទទួលបានរថយន្តទាំងនេះ ក៏ដូចជាលោកអភិបាលស្រុក សូមជួយផ្គត់ផ្គង់ ថែរក្សា ការពាររថយន្តទាំងនេះឲ្យបាលល្អ និងធានាដល់ការចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលកើតមាន នៅមូលដ្ឋាន ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវគ្រោះអគ្គិភ័យដែលកើតមាន និងសូមចលនាប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ឋ ប្រើប្រាស់វិធានការបង្ការគ្រោះអគ្គិភ័យកុំឲ្យកើតមាន ព្រោះថាមានតែវិធានការនេះទេ ដែលមិនធ្វើឲ្យយើងខូចខាត បាត់បង់ ទ្រព្យសម្បត្តិ ឬអាយុជីវិត ។ ( រូបភាពក្រុមប្រតិកម្មរហ័ស ) By kosal!

image image image image image image image image imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់