ព្រឹតិ្តការណ៍ថ្មីៗ

ហាងគុយទាវបង្កប់ល្បែងកន្ទុយលេខដុះស្លែអាងខ្នងជាមន្រ្តីនគរបាល បិទមួយសប្តាហ៍ដំណើរការវិញមេធំជាងមុន

2 ឆ្នាំ មុន 1 តូ សុផល
ភ្នំពេញ៖ ហាងគុយទាវមួយកន្លែង នៅផ្លូវ 2005កែងនិង2004 សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ

ត្រូវបានប្រជាពលរដ្ឋក្នុង មូលដ្ឋានរាយការណ៍អោយដឹងថា មានមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ ជាមេស៊ីសងល្បែងឆ្នោត កន្ទុយលេខដុះស្លែធំជាងគេប្រចាំខណ្ឌពោធិ៍សែនជ័យ ហើយសង្ស័យអាងខ្នងបងប្អូនជានាយនគរបាលនៅក្រសួងមហាផ្ទៃជួយកាង ផងដែរ។ ក្រោយមានការផ្សព្វផ្សាយនានាទីតាំងខាងលើបានផ្អាកមួយរយៈ តែមកដល់ពេលបានបើកដំណើរការយ៉ាងចំហរ និងបានដូរមេធំជាងមុនទៅទៀត។

ទន្ទឹមនោះល្បែងឆ្នោតកន្ទុយលេខខុសច្បាប់ រីករាលដាលខ្លាំងនៅខណ្ឌពោធិ៍សែនជ័យ ដូចជាផ្សារតាំងកសាងខាងជើង(ថ្មី) ផ្សារព្រៃទារ ផ្សារបូរីសន្តិភាព២ និងបណ្តាផ្សារមួយចំនួនទៀត ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។

ពលរដ្ឋក្នុងមូលដ្ឋានសូមអំពាវនាវអោយកម្លាំងសមត្ថកិច្ច រួមទាំងអាជ្ញាធរខណ្ឌចុះពិនិត្យមើល និងបិទទីតាំងមេឆ្នោត ដែលមានមន្រ្តី នគរបាលជាមេធំនេះផង ដើម្បីចៀសវាង និងទប់ស្កាត់មិនអោយមានអំពើ ហិង្សាក្នុងគ្រួសារនិងកើតមានចោរកម្មឆក់ប្លន់នៅក្នុង មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

កន្លងមកសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យធ្លាប់បង្ក្រាបក្រុមមេឆ្នោតកន្ទុយលេខនិងកូនកញ្ច្រែងកត់ឆ្នោតកន្ទុយលេខ មកអប់រំ និងធ្វើកិច្ចសន្យាចំពោះទីតាំងមួយចំនួនអោយបញ្ឈប់មុខរបរខុសច្បាប់នេះប៉ុន្តែ តែត្រូវតុលាការដោះលែងមកវិញ មកដល់សព្វថ្ងៃ សកម្មភាពកត់ឆ្នោតកន្ទុយលេខនៅតែគគ្រឹកគគ្រេងដដែលគឺមិនចុះថមថយនោះទេ៕

 

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ