ព្រឹតិ្តការណ៍ថ្មីៗ

ផ្លោងជាងដប់ម៉ែត្រជិះម៉ូតូធំពេលយប់ត្រូវរថយន្តព្រលះ (video)

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូFZតាមបណ្ដោយផ្លូវម៉ៅ សេទុងទិសដៅពីជើងទៅត្បូងលុះដល់ចំនុចកើតហេតុ កែងផ្លវ១៣៨ក៍មានរថយន្តឆ្លាមបើកពីកើតទៅលិចបានឆ្លងផ្លូវក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលផ្លោងជាង ១០ម៉ែត្ររងរបួសបែកមុខមាត់ ។ ចំណែក រថយន្តបង្កបើកគេចបាត់ស្រម៉ោល។ហេតុការណ៍ង១០នាទីយប់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតគេឃើញយុវជនម្នាក់បើកម៉ូតូFZពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CG-1212 បើកពីជើង ទៅត្នូង ខណ:មកដល់ចំនុចកើតហេតុខាងលើ រថយន្តមួយគ្រឿងម៉ាកបាឡែនមិនចាំស្លាកលេខបើកតាមផ្លូវ១៣៨ពីកើតទៅលិចក្នុងល្បឿនលឿនបានឆ្លងផ្លូវជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលពេញទំហឹងផ្លោងជាង១០ម៉ែត្រសំណាងល្អត្រឹមបែកមុខមាត់ មិនមានការបាក់ដៃជើង  ភ្លាមនោះគេឃើញរថយន្តបន្ថែមល្បឿនបើកគេចបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់បានត្រឹមតែទាក់ទងបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ។ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

Screenshot_2016-06-07-05-21-51 Screenshot_2016-06-07-05-19-29if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ