ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបាឡែនបុកម៉ូតូធំបុរសម្នាក់បើុងជិត២០​ម៉ែត្រ​ធ្លាក់បាក់ភ្លៅម្ខាង(video)

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ៖  យុវជនម្នាក់បានបាក់ភ្លៅម្ខាងដោយសារតែរថយន្ត បុក ខណ:ដែលយុវជនរងគ្រោះរូបនោះបាន បើកម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវព្រមុនីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុស្តុបពេទ្យចិន ក៍មានរថយន្តមួយគ្រឿងបើកដោយបុរសម្នាក់តាមបណ្ដយផ្លូវព្រះសីហនុទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹងអូសប្រហែល២០ម៉ែត្រជាប់ម៉ូតូពីមុខទៅលែងរួចម្ចាស់មូតូរងរបួសបាក់ភ្លៅខាងឆ្វេងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងវេលាម៉ោង១២និង១០នទាទីរំលងអធ្រាតឈានចូលថ្ងៃទី៧មិថុនាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា។

 

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូFZពណ៍ខ្មៅពាក់ស្លាកលេខកណ្ដាល1Q6548បើកពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដលចំនុចកើតហេតុខាងលើ ក៍មានរថយន្តកាមរីបាឡែនពណ៍សពាក់ស្លាកលេខភ្នំពេញ2S4-010បើកពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាចាប់ហ្វាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹងអូសប្រហែល២០ម៉ែត្រជាប់ម៉ូតូខាងមុខទៅលែងរួចចំនែកម្ចាស់ម៉ូតូរងរបួសបាក់ភ្លៅខាងឆ្វេងធ្ងន់ធ្ងរ ត្រូវបានរថយន្តមន្ទីរពេទ្យកាល់ម៉ែត្រដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់បានទាក់ទងសមត្ថកិច្ចជំនាយមកធ្វើការវាស់វែងយកមធ្យោបាយពាក់ព័ន្ធទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160607-WA0002Screenshot_2016-06-07-05-21-16

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!