ក្មេងប្រុសម្នាក់យំតាម ឪពុកទៅកន្លែងធ្វើការសំណង់ ដូចទៅឲ្យលង់ទឹកស្លាប់

7 ខែ មុន 121 តូ សុផល

តាកែវ៖ក្មេងប្រុសម្នាក់បានយំតាមឪពុកទៅកន្លែងធ្វើការសំណង់ បានរអិលជើងធ្លាក់ចូលត្រពាំងទឹកនៅក្បែរនោះបណ្តាលឲ្យលង់ទឹកស្លាប់ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨នឹង៤០នាទីព្រឹកថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៦ នៅក្នុងដីឡូត៍មួយកន្លែងស្ថិតនៅក្នុងភូមិស្វាយរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ បើតាមការឲ្យដឹងពីឪពុកក្មេងរងគ្រោះបានប្រាប់ឲ្យដឹងថា កូនរបស់គាត់ដែលលង់ទឹកស្លាប់នេះមានឈ្មោះវេន ដា ភេទប្រុសអាយុ ១២ឆ្នាំ សព្វថ្ងៃគាត់រស់នៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បានមកធ្វើការសំណង់នៅភូមិឃុំកើតហេតុខាងលើ។ឪពុកក្មេងប្រុសរងគ្រោះបានបញ្ជាក់ទៀតថារាល់ដងកូនរបស់គាត់មិនដែលតាមគាត់មកកន្លែងធ្វើការនោះទេ រូបគេនៅលេងតែនឹងផ្ទះទេ ស្រាប់តែនៅថ្ងៃកើតហេតុគេយំតាមគាត់ទៅជាមួយ ហើយគាត់បានប្រាប់កូនថាកុំទៅអីនៅផ្ទះច្រូតស្មៅជាមួយម៉ែទៅ តែរូបគេមិនព្រម គេទាទៅទាល់តែបាន ដោយសារតែគាត់ហាមមិនស្តាប់គាត់ក៍បានជិះម៉ូតូឌុបកូនទៅជាមួយដែរទៅ ពេលដែលគាត់ឌុបទៅដល់កន្លែងធ្វើការនោះគាប់ជួនក៍បានជួបនឹងបងប្អូនជីដូនមួយគេនៅទីនោះដែរ ហើយរូបគាត់ក៍បានឲ្យកូនហើយនឹងក្មួយទៅច្រូតស្មៅទៅដោយគាត់ដឹកដៃឲ្យដើរទៅច្រូតនៅម្តុំស្រែក្បែរនោះ ហើយគាត់បានប្រាប់ពួកគេថាកុំទៅច្រូតក្បែរត្រពាំងទឹកនោះ ព្រោះទឹកនៅទីនោះជ្រៅណាស់ បន្ទាប់ពីប្រាប់កូនហើយរូបគាត់ក៍ដើរមកធ្វើការទៅ។ឪពុកជនរងគ្រោះបានបន្តទៀតថាស្រាប់តែមួយសន្ទុះក្រោយមកគាត់ឮអ្នកមើលទាស្រែកថាមានក្មេង២នាក់លង់ទឹកហើយ ពេលឮដូច្នោះរូបគាត់គិតថាគ្មានអ្នកណាក្រៅពីកូនគាត់នោះទេ គាត់ហក់ចុះពីលើអន្ទារ ដើម្បីទៅជួយកូន នឹងក្មួយ តែអកុសលគាត់ស្រង់បានតែក្មួយ ពេលវាត្រដរកញ្ជ្រោលលើទឹក ដោយលែករូបគាត់មិនបានជួយកូនបានដោយសារ តែកូនគាត់បានលិចទៅក្រោមបាត់ហើយ រូបគាត់ក៍ខំរាវរក ដែរតែរកមិនឃើញសោះ។

រូបគាត់បានបន្តទៀតថាទំរាំតែរកសពកូនគាត់ឃើញរហូតដល់ម៉ោង១២ថ្ងៃត្រង់បានរកឃើញព្រោះសពកូនរបស់គាត់បានលិចដល់បាតត្រពាំង ដែលមានជំរៅប្រហែល៤ទៅ៥ មែត្រឯណោះ ឪពុកក្មេងរងគ្រោះបានបន្តថាមិនគួរណាកូនមកតាមគាត់ ហើយបែជាស្លាប់ចោលគាត់មួយប៉ព្រិចភ្នែកអញ្ចឹងសោះ។បន្ទាប់ពីមានការភ្ញាក់ផ្អើលកើតឡើង សមត្ថកិច្ចបានមកដល់ ហើយក៍បានធ្វើការត្រួតពិនិត្យ រួចក៍បានប្រគល់សពក្មេងប្រុសរងគ្រោះឲ្យទៅឪពុក ម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។ សង្ខារមនុស្សមើលមិនឃើញនោះទេ ជួបហើយព្រាត់វិញតែមួយប៉ព្រិចភ្នែក តើនាក់ណាអាចទប់ទឹកភ្នែកបាន។(ដោយបងសង្ហារ)

0c6271e6-2eee-480e-8e2f-160e80884661if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  ទឹកតំបន់ទេសចរ ទំនប់ម្កាក់ ឆក់យកជិវិតក្មេងប្រុសម្នាក់

 

 

ទប់ទឹកភ្នែកមិនជាប់ ខណៈឃើញក្មេងអាយុ១៨ខែម្នាក់លុងទឹកប្រឡាយស្លាប់

2 សប្តាហ៍ មុន 73 តូ សុផល

ស្លាប់ទាំងពីរនាក់ឪពុកកូន ខណៈជិះទូកម៉ាស៊ីនទៅងូតទឹកលេងកណ្តាលទន្លេ!

2 ខែ មុន 1926 តូ សុផល

ជិះទូកដឹកម្ហូបទៅអោយកម្មករ បាត់មួយថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់

3 ខែ មុន 225 តូ សុផល

នាំកូនទៅលេងជាមួយជីដូន ដូចអោយកូនទៅស្លាប់

4 ខែ មុន 234 តូ សុផល

បាត់មួយព្រឹកថ្ងៃឡើងប្រទះឃើញអណ្តែតចេញពីរណ្តៅជីកយកអាច់ដី

5 ខែ មុន 130 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

អភូហេតុចំឡែក! យុវត្តីម្នាក់លុងទឹក៦ម៉ោង ផុសមកវិញនៅរស់រានមានជីវិត!

5 ខែ មុន 317 តូ សុផល

សិស្សសាលា០៤នាក់ជិះទូកលេងកណ្ដាលបឹងលិចស្លាប់ម្នាក់ នៅចំណុចបឹង ក្នុងស្រុកស្នួល

6 ខែ មុន 46 តូ សុផល

ស្រែ​យំបោកខ្លួន​ ខណៈឃើញ​សពប្តីអណ្ដែត​ទឹក ក្រោយបាត់ប្ដី​៣ថ្ងៃ !

6 ខែ មុន 203 តូ សុផល

ឪពុកម្ដាយមានការសោកសង្រេងយ៉ាងខ្លាំចំពោះកូនប្រុលដែលបានបាត់បង់ជីវិត

8 ខែ មុន 261 តូ សុផល

ទឹកតំបន់ទេសចរ ទំនប់ម្កាក់ ឆក់យកជិវិតក្មេងប្រុសម្នាក់

8 ខែ មុន 96 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម