ព្រឹតិ្តការណ៍ថ្មីៗ

យុវជនម្នាក់ត្រូវជនដៃដល់៣នាក់កាប់ប្រហារបណ្តាលអោយរងរបួសធ្ងន់

2 ឆ្នាំ មុន 3 tnn_admin

ភ្នំពេញ៖ យុវជនម្នាក់បានធ្វើដំណើរមកពីផ្ទះនៅម្តុំជ្រោយចង្វារ ក៏បានជិះម៉ូតូឌុបមកលេងផ្ទះបងប្អូននៅក្នុងវត្តញាណរង្សី ត្រូវជនសង្ស័យមានគ្នា ៣នាក់មកកាប់ប្រហារបណ្តាលអោយរងរបួសធ្ងន់។ ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចមុខវត្តញាណរង្សី ក្រុម៤ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលត្រូវគេកាប់នោះឈ្មោះ សុខ មាស ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មានទីលំនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ក្រោយពីកើតហេតុ ជនសង្ស័យទាំង ៣នាក់បានរត់គេចខ្លួនដោយសុវត្ថិភាព ដោយបន្សល់ទុកតែដំបងនៅទីនោះ។

តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើត គេបានឃើញជនរងគ្រោះជិះម៉ូតូឌុប ក្នុងទិសដៅពីត្បូងទៅជើងដល់មុខវត្ត ក៏បានចុះពីលើម៉ូតូដើរសំដៅចូលទៅក្នុងវត្ត ស្រាប់តែពេលនោះ មានជនសង្ស័យ ៣នាក់ដើរចូលមកជិត រួចយកកាំបិត និងដំបងកាប់ប្រហារមកលើជនរងគ្រោះតែម្តង។ ក្រោយពីធ្វើសកម្មភាពកាប់ទៅជនរងគ្រោះហើយនោះ ជនសង្ស័យទាំង ៣នាក់បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែដំបងនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយពីកើតហេតុ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅប្រាប់លោកមេភូមិ និងប្រការពារសង្កាត់អោយចុះកន្លែងកើតហេតុ។ ក្រោយពេលដែលលោកមេភូមិ និងប្រជាការពារចុះមកដល់ ក៏បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចអោយចុះមកទីតាំងខាងលើ ហើយបានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ៕ដោយ៖ស៊ុនតិច

img-20161103-wa0125

img-20161103-wa0124

img-20161103-wa0123

img-20161103-wa0121}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!