ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យចែកចាយ និងជួញដូរគ្រឿងញៀនម្នាក់ រួមទាំងក្រាមសថ្លា២០កញ្ចប់ថង់តូចត្រូវសមត្ថកិច្ចឃាតើខ្លួន និងរឹបអូស

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ គណៈកម្មការចំរុះចុះមកបង្ក្រាបគ្រឿងញៀននិងចាប់ហ្គេមឃាត់ខ្លួនបានជនសង្ស័យ អ្នកជួញដូរគ្រឿងញៀនម្នាក់និងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា២០កញ្ចប់ថង់តូចទូហ្គេមបាញ់ត្រី៧ទូនិងវាយពង់៦ទូ។ កាល ពីម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី០៦មិថុនា២០១៦នៅក្រុម១០ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថាប្រតិបត្តការណ៍ចុះចាប់និងបង្ក្រាបករណីខាងលើដឹកនាំដោយលោកវរៈសេនីយ៍ទោ សារី បុត្រសត្យានាយ ការិយា ល័យលោកអនុសេនីយ៍ឯក សិុន សុវណ្ណ នាយផ្នែកនិងមានការសម្របសរួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញព្រមទាំសមត្ថកិច្ចមូលដ្ឋានចូលរួមមួយចំនួនផង។

ជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះឡូ រិទ្ធ អាយុ១៩ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិខាងលើនិងមានស្រុកកំណើតភូមិស្តារ លើ ឃុំព្រៈរាមស្រុកថ្មពួកខេត្តបន្ទាយមានជ័យដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា២០កញ្ចប់ថង់តូច។

ក្នុងប្រតិបត្តការណ៍ចុះបង្ក្រាបខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា២០កញ្ចប់ថង់តូច ទូហ្គេមវាយពង់ ចំនួន០៦ទូនិងទូហ្គេមបាញ់ត្រីចំនួន០៧ទូដោយក្នុងនោះបានបិទផ្ទះធ្វើអាជីវកម្មខាងលើចំនួន៦ផ្ទះផង។

បច្ចុប្បន្នយុវជនខាងលើនិងថ្នាំញៀន២០កញ្ចប់ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដោយឡែកទូហ្គេមបានបញ្ជូនយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ។ By TNN

9facaa0b-de87-4dae-b47c-0f55c77580e6 78440f53-2329-4e50-9593-8653cab05291 b81f7c8b-c1ba-4949-b021-3bb4160bda40 d53a6146-acf6-4540-aabc-1ee1afc8ba9e dd58d90e-f549-4b55-9af9-155616fbaf3dd.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ