ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋជាង២០០គ្រួសារ ផ្ទុះការតវ៉ាសុំឲ្យ អាជ្ញាធរខេត្តកំពង់ធំ ជួយដោះស្រាយតំលៃភ្លើង៨០០រៀល តាមការសន្យា

2 ឆ្នាំ មុន 4 tnn_admin

 

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ៧ភូមិ ស្ថិតក្នុងឃុំកំពង់ចិនត្បូង ជាង២០០នាក់ បានលើកគ្នាមមកតវ៉ា នៅក្នុងបរិវេណឃុំកំពង់ចិនត្បូង ដើម្បីទាមទារសុំអោយ មានការដោះស្រាយ តំលៃភ្លើង នៅត្រឹម៨០០រៀល ក្នុងមួយគីឡូវ៉ាតម៉ោង តាមការសន្យា របស់អាជ្ញាធរខេត្តកំពង់ធំ ដែលធ្លាប់បានសន្យាកន្លងមក ទើបផ្ទុះការតវ៉ា បានកើតឡើងនៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាឃុំកំពង់ចិនត្បូង ។

 

លោក ជុំ យ៉េន ជំទុបទី១ឃុំកំពង់ចិនត្បូង រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាអះអាងថា តំលៃភ្លើងនៅក្នុងខេត្តកំពង់ធំ និងតាមបណ្តាស្រុក ត្រូវបានបញ្ជុះតំលៃ នៅត្រឹម៨០០រៀល ក្នុងមួយគីឡូវ៉ាត់ ម៉ោងអស់ហើយ តែដោយឡែកនៅក្នុងទីរួមស្រុកស្ទោង តំលៃភ្លើងនៅតែ១៥០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដដែល ទើបបានជាពួកគាត់ បានលើកគ្នាមកធ្វើការតវ៉ា ឲ្យអាជ្ញាធរអគ្គីសនី និងអាជ្ញាធរ ខេត្តកំពង់ធំ បញ្ជុះតំលៃត្រឹម៨០០ ដូចដែលបានមកប្រជុំផ្សព្វផ្សាយ របស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ថាតំលៃភ្លើងនិងចុះ នៅត្រឹម៨០០រៀលក្នុងខែមិថុនា ឆ្នាំ ២០១៦នេះ។

 

លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកអគ្គីសនី បានបញ្ជាក់ប្រាប់ថា ករណីតម្លៃអគ្គីសនី ដែលមិនទាន់បានចុៈតម្លៃ មកក្រោម១០០០៛ក្នុង១គីឡូ នេៈ មិនមែនមានតែស្រុកស្ទោងមួយទេ នៅកន្លែងជាច្រើនទៀតដែលមិនទាន់ចុៈ ប៉ុន្តែការចុៈតម្លៃ គឺខាងអាជ្ញាធរ អគ្គិសនីជាអ្នកកំណត់ ដោយគណនាទៅតាម ខ្សែបណ្តាញបញ្ជូន ជិត ឆ្ងាយ និងរយៈពេលនៃការបញ្ចុៈ តាមផែនការជាបន្តបន្ទាប់ ។ ករណីស្រុកស្ទោង នេះ ខេត្តធ្លាប់បានអន្តរាគមន៏ ជួយប្រជាពលរដ្ឋ បានច្រើនដងមកហើយ គឺតាំងពីភ្លើងតម្លៃ ជាង៣០០០រៀល ចុះមក ជាង២០០០រៀល និងចុងក្រោយចុៈរហូត ពី២៨០០រៀល មកនៅត្រឹម១៥០០រៀល បច្ចុប្បន្ននេះ ទើបតែបានរយ:ពេល ប្រហែលមួយឆ្នាំនេះឯង ក្នុងពេលដែលក្រុងស្ទឹងសែន និងឃុំមួយចំនួននៃស្រុកសន្ទុក ស្រុកបារាយណ៏ បានចុះតម្លៃមុនស្រុកស្ទោង ។

 

គោលការណ៏របស់រដ្ឋាភិបាល ដែលអោយភ្លើងចុះតម្លៃ ក្រោម១០០០៛នេៈគឺអនុវត្តទៅតាមតំបន់ តាមខ្សែបញ្ជូន ជិត ឆ្ងាយ ពីប្រភពដើម មិនបានអោយជាទូទៅនោៈទេ ការវិនិយោគរបស់ក្រុមហ៊ុន គេមានផែនការរំលោៈទុន តាមសមាមាត្រ នៃអ្នកប្រើប្រាស់ និងវត្ថុដើម ស្រុកស្ទោងនៅឆ្ងាយ គឹចុងខ្សែបង្អស់ ( មិននិយាយឃុំប្រឡាយ ដែលគេទិញ ពីខាងសៀមរាប. ភ្លើងថៃ ) ដែលការងារនេៈ ខាងអាជ្ញាធរអគ្គិសនី និងខាង EDC អ្នករៀបចំចាត់ចែង ឯខាងខេត្ត ស្រុក និងក្រុមហ៊ុនឯកជន តាមស្រុក មិនមានសិទ្ធអ្វីទាំងអស់ ក្រុមហ៊ុនតាមស្រុក ក៏ខាងអាជ្ញាធរអគ្គិសនី កំណត់អោយលក់ដែរ មិនអាចលក់តាមចិត្តចង់បានទេ ក្រោយពីមានបញ្ហានៅស្ទោង ខ្ញុំបានទៅប្រជុំ ហើយបានលើកឡើងថា ប្រហែលអាចខែ៦ ឆ្នាំ២០១៦ ព្រោះ ឯ ឧអភិបាលខេត្តបានសំណូមពរ ទៅអាជ្ញាធរអគ្គិនីរួចហើយ បើទោៈបីយឺតយូរយ៉ាងនេៈក្តី ក៏ខេត្តមិននៅស្ងៀមទេ នៅតែខិតខំ ជួយអន្តរាគមន៏ ទៅថ្នាក់លើបន្តទៀត ដើម្បីដោៈស្រាយជូនបងប្អូនយើង អោយបានសមស្រប ។

 

ក្នុងនោះដែរ លោក លឹម សារី និងលោក យាន ផល្លា និងប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរខេត្តកំពង់ធំ ជួយដោះស្រាយ ជាមួយលោកអ៊ុង ហុងស៊ិន ម្ចាស់ម៉ៅការអគ្គិសនី ក្នុងស្រុកស្ទោង ពាក់ព័ន្ឋនឹងបញ្ហា គីឡូភ្លើង ឡើងគីឡូជាងមុន ទោះជាភ្លើងចុះថោកក្តី ក៏តំលៃបង់ថ្លៃអគ្គិសនី បានកើនឡើងជាងមុន នឹងសុំឲ្យប្រជាពលរដ្ឋ មានសិទ្ធិក្នុងការទិញគីឡូភ្លើង ដាក់ដោយខ្លួនឯង ហើយសុំឲ្យរក្សា នូវបណ្តាញអគ្គិសនី ឲ្យបានល្អប្រសើរជាងមុន ដោយសារកន្លងមកភ្លើង មានភាពរអាក់រអួល ដាច់ម្តង១ម៉ោងទៅ ២ម៉ោង ហើយក្នុងមួយថ្ងៃ ដាច់៥ទៅ៨ដង និងសុំឲ្យលោក អ៊ុង ហុងស៊ិន ដែលជាថៅកែភ្លើង មានភាពទទួលខុសត្រូវ ដោយសារតែឧបករណ៍សម្ភារៈមួយចំនួន ត្រូវបានខូចខាតដោយសារដាច់ចរន្តអគ្គិសនី ។

 

លោក អ៊ុង ហុងស៊ិន អ្នកម៉ៅការអគ្គិសនី ស្រុកស្ទោង បានឲ្យដឹងតាមទូរស័ព្ទថា ចំពោះតំលៃភ្លើង ដែលបានគិតយក ពីប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនីនៅក្នុងស្រុកស្ទោង ក្នុងតំលៃ១៥០០រៀលនេះ គឺជាការកំណត់របស់អាជ្ញាធរ អគ្គិសនីទេ គឺមិនមែនលោកជាអ្នកកំណត់នោះទេ តែបើចង់ច្បាស់សុំឲ្យសួរអភិបាលខេត្តកំពង់ធំទៅ។

 

ប្រជាពលរដ្ឋបានរិះគន់ យ៉ាងចាស់ដៃទៅលើ លោក ពុយ សាពាង មេឃុំកំពង់ចិនត្បូងថា នៅពេលប្រជាពលរដ្ឋ មានទុក្ខលំបាក់ ជួបរឿងក្តៅក្រហាយ សុំឲ្យលោកមេឃុំ ជួយអន្តរាគមន៍ និងជួយផ្តល់មតិយោបល់ ដើម្បីរកដំណោះស្រាយ តែលោកមេឃុំកំពង់ចិនត្បូង បែរជាមិនខ្ចីអើពើ តាមការសំណូមពរ របស់ប្រជាពលរដ្ឋ បែរជាបានហាមប្រជាពលរដ្ឋ មិនឲ្យមកជួបជុំគ្នានៅសាលាឃុំនោះទេ ទើបពួកគាត់បាន មានការងឿងឆ្ងល់ថា សាលាឃុំជាទីតាំងសាធារណៈ និងជាកន្លែងសម្រាប់ដោះស្រាយ ជូនប្រជាពលរដ្ឋ តែបែរជាគេចមិនជួយដោះស្រាយទៅវិញ ៕

IMG-20160606-WA0029 IMG-20160606-WA0028 IMG-20160606-WA0026if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ