ព្រឹតិ្តការណ៍ថ្មីៗ

លោកនាយកវិទ្យាល័យហ៑ុនសែនបូរី១០០ខ្នង រងការចោទ ថាបានឃុបខិតគ្នាយកតុសាលាចំនួន៦០០តុអោយសាលាផ្សេងទៀត

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកថាបានចោទប្រកាន់ទៅលោកនាយកវិទ្យាល័យហ៑ុនសែនបូរី១០០ខ្នងថាបានឃុបខិតគ្នាយកតុអង្គុយរបស់កូនសិស្សរៀនដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៑ុន សែន និងលោកជំទាវ លក់អោយសាលាឯកជន។ទីតាំសាលានេះស្ថិតនៅផ្លូវសហព័ន្ធរុស្សីភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពប្រជាពលរដ្ឋបានប្រាប់ថាតុឈើអង្គុយរបស់កូនសិស្សរៀនជាច្រើនដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៑ុន សែន និងលោកជំទាវ ត្រូវបានលោកនាយក វិទ្យាល័យ ហ៑ុនសែនបូរី១០០ខ្នងបានខុបខិតគ្នាយកទៅលក់អោយទៅសាលាឯកជន(សាលាបង្រៀនគួរ)នាៗនៅខាងក្រោយវិទ្យាល័យខាងលើដោយតុឈើភាគច្រើនត្រូវបានអ្នកទិញយកទៅយកថ្នាំមកបាញ់លុបអក្សរដែលសរសេរថា(អំណោយ សម្តេច ហ៑ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ) ។

ពាក់ព័ន្ធនឹងកាលចោទប្រគាន់ខាងលើនេះលោកភោគ ផលបុណ ដែលជានាយកវិទ្យាល័យបានប្រាប់ថាវាមិនពិតទេបើដូចសំដីប្រជាពលរដ្ឋចោទប្រកាន់មែននោះគឺជាតួនាទីលោកគ្រូអ្នកគ្រូក្នុងសាលាជាអ្នកប្តឹងទៅក្រសួងមិនមែនប្រជាពលរដ្ឋកាត់មកប្តឹងទេ។

លោកបន្តថាតាមពិតរឿងតុឈើដែលប្រជាពលរដ្ឋឃើញនៅតាមសាលាឯកជននាៗនោះវាមានមែប៉ុន្តែកាលក់ឬមិនលក់គឺតាំងពីឆ្នាំ២០០៩ ជំនាន់លោកនាយក សែម សាវុធ មកម្លេះហើយលោកទើបមកកាន់បន្តកាលពីថ្ងៃទី២៨មិថុនាឆ្នាំ២០១០នេះទេ ដូចនេះមិនដឹងរឿងនិងទេ។

2e3a1263-c322-43e6-a8ff-ae314d7a74a4image image image image

image imaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់