ព្រឹតិ្តការណ៍ថ្មីៗ

តារាកម្លែងជើងចាស់ សង់ ស៊ីស ទទួលបានការចុះសួរសុខទុក្ខពីសំណាក់លោក ថេង សុថុល

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌសែនសុខ និងជាអភិបាលរងខណ្ឌដឹកនាំមន្រ្តីក្រោមឪវាទ អញ្ជើញចុះសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌កាក បាទក្រហមផ្តល់ជូនដល់ លោកតា ម៉ារី សុន ហៅ សង់ ស៊ីស តារាកម្លែងជើងចាស់ មានអាយុ៧១ ឆ្នាំ មានជម្ងឺលើសឈាម ទើបចេញពីសំរាកព្យាបាលនៅមន្ទីរពេទ្យ (លំនៅដ្ឋានរបស់ លោកតាស៊ីមានទីតាំងនៅ ភូមិក្រាំងអង្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ក្នុងឱកាសនោះ លោកថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាបានផ្តាំផ្ញើឲ្យលោកថែទាំសុខភាពពិសារថ្នាំតាមការកំណត់របស់ លោកគ្រូពេទ្យ និងសូមជូនពរអោយលោកឆាប់ជាសះស្បេីយ ផ្តល់អំណោយជូនរួមមាន ៖ អង្ករ ៦០គីឡូ  មី ២កេស ទឹកក្រូច២កេស ទឹកសុទ្ឋ២កេស ទឹកដោះគោឆៅ២យួរ  ត្រីខ១យួរ ថវិកាចំនួន ១៦៥,០០០០រៀល ក្នុងនោះ លោកជំទាវ អ៊ួន សុវណ្ណរិន្ទប៉ាសុជាតិវង្ស ប្រធានកិត្តិយសសាខា និងក្រុមការងារកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានជួយឧបត្ថម ១ លានរៀលផងដែរ។

លោកថេង សុថុល បាបបញ្ជាក់ទៀតថាពេលដែលលោកតា សង់ ស៊ីស អាចមានកម្លាំងចេញសម្តែងសិល្បៈបានដូចដើមវិញលោក និងជួយឧបត្ថមចំនួន ៥០ ម៉ឺនបន្ថែមទៀត។

13407474_1257293804288446_947371636_n13349231_1257294114288415_319471450_n 13382296_1257293994288427_319326040_n 13384712_1257294134288413_2105856436_n 13390882_1257294070955086_475006739_n 13390935_1257294000955093_1249865269_n 13392955_1257294087621751_218600926_n (1) 13393128_1257294030955090_2007551052_n

 

 

ព័ត៌មានពាក់ព័ន្ធ