ព្រឹតិ្តការណ៍ថ្មីៗ

តារាចំរៀង កញ្ញា សុ៊ន ស្រីពេជ្រ និង តារាសម្តែងលោក អឹុម ជីវា៉ បានយកថវិការមកជូន សាស្រ្តាចារ្យ ល្ខោនខោល និងរបាំបុរាណខ្មែរ កំពុងមានជំងឺ ដើរមិនកើត

2 ឆ្នាំ មុន 7 តូ សុផល

ភ្នំពេញ៖ សាស្រ្តាចារ្យ ល្ខោនខោល និងរបាំបុរាណខ្មែរ គឺអ្នកគ្រូ សឺន សាមាដឹកឆូ បានធ្លាក់ខ្លួនឈឺរាំុរៃរយះពេលបីឆ្នាំមកហើយ ដោយអ្នកគ្រូមិនមានកម្លាំងបង្ហាត់សិស្សនោះទេ ! អ្នកគ្រូ ដឹកឆូគឺជាសាស្ត្រាចារ្យដែលបង្ហាត់សិស្សក្នុងរយៈពេលជាង៦០ឆ្នាំមកហើយ ស្នាដៃល្ខោនខោលនិងរបាំជាច្រើន ត្រូវបានអ្នកគ្រូដឹកឆូបង្ហាត់បង្ហាញទាំងក្នុងឆាកជាតិនិងអន្តរជាតិ តែពេលនេះពិតជាគួអោយស្តាយបំផុតអ្នកគ្រូធ្លាក់ខ្លួនឈឺ ស្របពេលដែលប្រទេសថៃត្រៀមរៀបចំឯកសារដាក់បញ្ចូលរបាំល្ខោនខោលថាជារបស់ខ្លួន ! ។
ដោយមើលឃើញ ពីការលះបង់យា៉ងច្រើនរបស់សាស្រ្តចារ្យម្នាក់នេះ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងជួយថែរក្សារអភិរ្សវិស័យវប្បធម៍ខ្មែរ និងកំពុងមានជំងឺផងដែរនោះ តារាសម្តែង លោក អឹុម ជីវា៉បានដឹកនាំសិល្បករនិង សហការីចុះសួរសុខទុក្ខ អ្នកគ្រូ សឺន សាម៉ាដឹកឆូ នៅគេហដ្ឋានអ្នកគ្រូផ្ទាល់ ដែលមានវត្តមានលោក អឹុម ជីវា៉ , លោក វណ្ណឌី , លោក ចិត្រា កញ្ញា នីតា ក្នុងនោះក៏មានករឧបត្ថម្ភ ថវិកាចំនួន ៥០$ ដែលជាថវិការផ្ទាល់របស់តារាចំរៀង កញ្ញា សុ៊ន ស្រីពេជ្រ ផងដែរ។
អត្ថបទដោយ លោក អឹុម ជីវា៉

image image imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ