ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងកងរាជអាវុធហត្ថ ស្រុកសេសាន ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធបទល្មើសព្រៃឈើ

2 ឆ្នាំ មុន 0 តូ សុផល

ស្ទឹងត្រែងៈ នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០១៦កម្លាំងកងរាជអាវុធហត្ថ ស្រុកសេសាន បានបង្ក្រាប បទល្មើសព្រៃឈើ មួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៧៨A (ចាស់) ត្រង់ផ្លូវចូលភូមិ ខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ភ្នាក់ងារ GRK News បានអោយដឹងថា កម្លាំងកងរាជអាវុធហត្ថ ស្រុកសេសាន ឃាត់បានរថយន្តដឹកឈើ មួយគ្រឿង ម៉ាកCamry ពណ៌ កណ្តុរប្រមេះ

ស្លាកលេខភ្នំពេញ 2C 8355 ផ្ទុកឈើប្រណីតធ្នង់ចំនួន ៤៩ដុំ =០,៥១៧ ម៉ែត្រគូប។ និងឃាត់ខ្លួនជនសង្ស័យពីរនាក់ ៖
១/ឈ្មោះ វ៉ាន ណម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
២/ឈ្មោះ ភូន ផល្លី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។
វត្ថុតាង និងជនសង្ស័យខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថ ស្រុកសេសាន បានធ្វើកំណត់ហេតុ
ប្រគល់ជូន ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងចាត់ការបន្តតាមនីតិវិធី។

image imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ