លោក អុី សុខឡេង៖ ” ផ្សារ គឺត្រូវគ្មានការបើកលេងល្បែងគ្រប់ប្រភេទដាច់ខាត! “

5 ខែ មុន 1347 តូ សុផល

ខេត្តព្រះសីហនុ៖ នៅរសៀល ២៦ តុលា ២០១៦ រដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំការប្រជុំដោយ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានអញ្ជើញអ្នកកត់ឆ្នោតកន្ទុយលេខនៅក្នុងផ្សារលើចំនួន ២៣នាក់ (២៣តូប) មកផ្សព្វផ្សាយ អប់រំ និងណែនាំត្រូវតែបញ្ឈប់ការកត់ឆ្នោតកន្ទុយលេខដាច់ខាត។

ជាលទ្ធផលអ្នកកត់ឆ្នោតកន្ទុយលេខ ស្ទើតែទាំងអស់ ដែលបានចូលរួមប្រជុំ បានលើកដៃឈប់បន្តកត់ឆ្នោតកន្ទុយលេខទៀត។

ករណីនៅតែបន្តបើកកត់ឆ្នោតកន្ទុយលេខទៀត រដ្ឋបាលក្រុង នឹងចុះទៅបង្ក្រាប នឹងបន្តសំណុំរឿងបញ្ជូន ទៅតុលាការដោយមិនលើកលែងដាច់ខាត។

រសៀលនេះ បានអញ្ជើញតែអ្នកកត់ឆ្នោតកន្ទុយលេខផ្សារលើ ប៉ុន្តែក្រោយពីលោក អភិបាលក្រុងត្រឡប់ពីប្រជុំនៅប្រទេសចិនវិញ នៅថ្ងៃ០៤ វិច្ឆិកា ២០១៦ រដ្ឋបាលក្រុង នឹងបន្តអញ្ជើញអ្នកកត់ឆ្នោត កន្ទុយ លេខគ្រប់ផ្សារ និងគ្រប់ទីតាំងកន្លែងកត់ឆ្នោតកន្ទុយលេខ ទូទាំងក្រុង ដើម្បីណែនឲ្យបញ្ឈប់ការកត់ ឆ្នោតកន្ទុយលេខដូចនៅផ្សារលើដែរ។

លោកអភិបាលក្រុង សូមប្រជាពលរដ្ឋ ចូលរួមផ្តល់ព័ត៌មាន ករណីនៅផ្សារលើ នៅតែមានអ្នកកត់ឆ្នោតកន្ទុយលេខ ដើម្បីរដ្ឋបាលក្រុងមានចំណាត់ការ។

ពិសេសសូមរាយការណ៍ទីតាំងកត់ឆ្នោតកន្ទុយលេខដទៃទៀត ដើម្បីងាយស្រួលដល់រដ្ឋបាលក្រុង អញ្ជើញអ្នកបើកកត់ឆ្នោតកន្ទុយលេខទាំងនោះ មកប្រជុំណែនាំឲ្យបញ្ឈប់ការកត់ឆ្នោតកន្ទុយលេខទៀត។

លោក អុី សុខឡង បានប្រើពាក្យស្លោកមួយឃ្លា ” ផ្សារ គឺត្រូវគ្មានការបើកលេងល្បែងគ្រប់ប្រភេទ ” ៕

នេះ គឺជាការប្តេជ្ញាចិត្តប្រកបដោយភាពទទួលខុសត្រូវ លើកទី២ បន្ទាប់ពីលោកានឡើងកាន់តំណែង ជាអភិបាលក្រុងព្រះសីហនុ។

ការផ្តេជ្ញាចិត្តលើកទី១ ដែលធ្វើអោយមហាជនភ្ញាក់ផ្អើលនោះគឺ “ បើខ្ញុំ បង្ក្រាបល្បែងបាញ់ត្រីមិនអស់ពីមូលដ្ឋាននោះ ខ្ញុំនិងចុះចេញពីតំណែង” ក្រោយការប្តេជ្ញាចិត្តតបស់ លោកគឺបានចុះបង្ក្រាប និងបោសសំអាតបានមែន ដោយឡែកចំពោះការបជ្ញាចិត្តលើកទី២” ផ្សារ គឺត្រូវគ្មានការបើកលេងល្បែងគ្រប់ប្រភេទ ” ពលរដ្ឋនៅតែសង្ឃឹមថា លោកនិងចាត់វិធាន ការបំបាត់ល្បែងកន្ទុយលេខនេះ អោយអស់ដើម្បីចូលរួមចំណែក អនុវត្តន៍គោលនយោបាយឃុំ សង្កាត់មានសុវត្ថិភាពរបស់មប្រមុខរាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

img_2948 img_2949 img_2950 img_2952 img_2953 img_2960 img_2967} else {

អាន៖  លោក ឌី រត្ន័ខេមរុណ ដឹកនាំកម្លាំងឆ្មក់បង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់ចំនួន ០២កន្លែងខាងក្រោយផ្សារបេសេ

 

 

ឃាត់ខ្លួនស្ត្រី២នាក់ករណីលេងល្បែងស៊ីសង(កត់កន្ទុយលេខ)

1 ថ្ងៃ មុន 104 តូ សុផល

ទីតាំងឆ្នោតយួនដុះស្លែ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ល្មមដល់ពេលលោកនាយប៉ុស្តិ៍ ចុះពិនិត្យហើយ!

3 សប្តាហ៍ មុន 270 តូ សុផល

ស្ត្រីកត់កន្ទុលេខចិញ្ចឹមឆ្នាំង ២នាក់ត្រូវអាជ្ញាធរខណ្ឌសែនសុខឃាត់ខ្លួន

1 ខែ មុន 663 តូ សុផល

ចាប់មេកន្ទុយលេខចាស់វស្សា នៅចំណុចមុខរោងចក្រ(M.V)

2 ខែ មុន 78 តូ សុផល

ឃាត់ខ្លួនម្ចាស់ទីតាំងកត់កន្ទុយលេខ (ឆ្នោតយួន) ០៣នាក់ ដកហូតលុយជិត១០លានរៀល

3 ខែ មុន 44 តូ សុផល

ឃាត់មេកន្ទុយលេខ រឹបអូសលុយជាង ៥ពាន់ដុល្លារ

3 ខែ មុន 219 តូ សុផល

សញ្ញាណនៃការអនុវត្តន៍គោលនយោបាលភូមិ សង្កាត់មានសុវត្ថិភាព នៅខណ្ឌសែនសុខ ហាក់មានពន្លឺបន្តិចហេីយ!

3 ខែ មុន 55 តូ សុផល

អ្នកកត់កន្ទុយលេខ២នាក់ត្រូវសមត្ថកិច្ចស្រុកកោះធំ ចុះបង្ក្រាប និងឃាត់ខ្លួន (វីដេអូ)

5 ខែ មុន 180 តូ សុផល

មេផ្តល់លាភសំណាង២នាក់ ត្រូវអាវុធហត្ថ ខេត្តព្រះវិហារឃាត់ខ្លួន

5 ខែ មុន 90 តូ សុផល

ទីតាំងកន្ទុយលេខ ជ្រកក្រោម យីហោ “ AMK និង True Money នៅខ្លោងទ្វារសំរោងអណ្តែតបើកទ្វារវិញហើយ

5 ខែ មុន 2057 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម