ព្រឹតិ្តការណ៍ថ្មីៗ

យកស្ពានអាកាស៧មករាជាជម្រក ត្រូវអាជ្ញាធរខណ្ឌសែនសុខចុះប្រមូលមកអប់រំ

1 ឆ្នាំ មុន 7 តូ សុផល

ភ្នំពេញ៖ ជនអនាថា៤នាក់ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានអាជ្ញាធរខណ្ឌសែនសុខសហការណ៍ ជាមួយ ក្រសួងសង្គមកិច្ចរាជធានីភ្នំពេញមកចាប់ និងប្រមូលកាលពីម៉ោង១៥និង០០នាទីស្ថិតនៅក្រោមស្ពាន អាកាស៧មករាភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឃើញប្រមូលក្រុមខាងលើនេះពួកគាត់សប្បាយចិត្តណាស់ពីព្រោះពួកនេះតែតែបង្ករផលពិបាកនៅពេលយប់ដល់អ្នកដំណើរថ្ងៃឡើងនាំគ្នាមកអង្គុយនិងដេកពេញទីតាំងខាងលើដែលមើលទៅមិនសមភ្នែកសោះជួនការដេញវាយគ្នាក៍មានដែលធ្វើអោយប្រជាពលរដ្ឋដែលឃើញមានការខ្លាចរអាណាស់៕

សមត្ថកិច្ចបានប្រាប់ថាគ្រុមជនអនាថានេះតែងតែមកដេកស្នាក់អាស្រ័យនៅចំណុចខាងលើទោះបីសមត្ថកិច្ចដេញអោយចេញពីចំណុចខាងលើតែពួកនេះមិនព្រមចេញទៅណាទេដែលធ្វើអោយមើលទៅប៉ះពាលនិងសោភ័ណ្ឌភាពសាធារណះនិងបាត់បង់សណ្តាប់ធ្នាប់ផង។

សមត្ថកិច្ចបានប្រាប់ទៀតថាយប់ឡើងក្រុមនេះតែងតែដើរបង្ករអសន្តិសុខដល់អ្នកដំណើរឆ្លងកាត់ទីនេះផងដោយមិនគិតខ្លាចរអាសមត្ថកិច្ចឡើយទើបនៅរសៀលនេះកម្លាំងចំរុះខណ្ឌបានសហការណ៍ ជាមួយ ក្រសួងសង្គមកិច្ចរាជធានីភ្នំពេញមកចាប់និងប្រមូលយកទៅដាក់ក្នុងមណ្ឌលតែម្តង។

ពាក់ព័ន្ធនិងករណីខាងលើនេះប្រជាពលរដ្ឋបានសូណូមពរដល់ខាងក្រសួងសង្គមកិច្ចមេត្តាយកទៅទុកពួកនេះអោយបានយូរខែយូរឆ្នាំផងកុំចាប់ប្រមូលទៅហើយ២ទៅ៣ថ្ងៃក្រោយបែរជាឃើញមកវិញនោះ។

img_2890 img_2892 img_2893

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ