ព្រឹតិ្តការណ៍ថ្មីៗ

(Video) ក្រុមការងារព័ត៌មានមនុស្សធម៌ខណ្ឌសែនសុខបន្តនាំយកអំណោយសប្បុរសជូនចាស់ជរាទីទាល់ក្រ ពិការ កំព្រារ ៤ គ្រួសារនៅស្រុកព្រៃកប្បាស

1 ឆ្នាំ មុន 2 តូ សុផល

តាកែវ៖ ពលរដ្ឋទីទាល់ក្រ និងពិការរភាព០៤គ្រួសារបានទទួលអំណោយពីក្រុមការងារសារព័ត៌មានប្រចាំខណ្ឌសែនសុខដែលយកទៅចែកជូនដល់លំនៅដ្ឋានរបស់ពួកគាត់កាលពីរព្រឹកថ្ងៃទី០៥ខែមិថុនា ២០១៦នេះ ដែលស្ថិតនៅភូមិ តាខុនឃុំព្រៃល្វាស្រុកព្រៃកប្បាស ខេត្តតាកែវ។

គ្រួសារទី១ ឈ្មោះ ហម ភុន អាយុ៣៧ឆ្នាំស្ត្រីមេ ម៉ាយកូន ២ប្រកបមុខរបរដើរសីុឈ្នួរគេក្នុងភូមិ ជីវភាពទីទាល់កូន។
គ្រួសារទី២ ឈ្មោះ គុយ វួច អាយុ៦៨ឆ្នាំស្នាក់នៅជាមួយម្តាយឈ្មោះ ខា ថោនអាយុ៨៧ឆ្នាំ
គ្រួសារទី៣ ឈ្មោះ ទុន ទេព ភេទប្រុស អាយុ ១១១ឆ្នាំ ជរានៅជាមួយក្នួយស្រីអាយុ៨៨ឆ្នាំ។
គ្រួសារទី៤ឈ្មោះដាំ ឡេង ភេទប្រុសអាយុ៣៧ឆ្នាំពីការរភាព។

អំណោយដែផ្តល់ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រនិងពិការភាពទាំង០៤គ្រួសារខាងលើរួមមានអង្ករម្នាក់២៥កីឡូក្រាម ទឹកបរិសុទ្ធ EURO TECH ចំនួន២កេះមី២កេះទឹកផ្លែឈើ១កេះត្រីខ១យួរទឹកសីុអីុវ១យួរស្ករស១កីឡូក្រាមអំបិលអីុយ៉ូត៤កីឡូក្រាមប្រេងឆា១ដបប៑ីចេងកន្លះគីឡូរួមថវិការចំនួន៨មឺុនរៀល។

ខាងក្រោមជាបញ្ជីរាយនាមសប្បុរសជន៖
1. ព្រះតេជគុណ ទុយ ភារុម្យ ចៅអធិការវត្តសែនសុខ មី២កេស ទឹកផ្លែឈើ ២កេស ថវិកា២០ $។
2. លោកជំទាវ វណ្ណ លុយ អគ្គនាយិកាទឹកបរិសុទ្ធ EURO TECH ទឹកបរិសុទ្ធ ១១កេស។
3. លោក សឿន សុផាត នគរបាលផ្នែកអន្តរាគ
មន៍ខណ្ឌសែនសុខ (៣៣ប៉េ) មី១កេសទឹកផ្លែឈើ ១កេស ថវិកា ១០$ ។
4. លោក ញាណ នន នាយប៉ុស្តិ៍ឃ្មួញ មី១កេស។
5. លោកស្រី លាង ហ៊ីម ព្រមទាំងបុត្រាបុត្រី ២០ ម៉ឺនរៀល។
6. បងខា សុគន្ធ មន្រ្តីសាលាខណ្ឌសែនសុខ អង្ករ ១០០ គីឡូ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីុវ៤យួរ ត្រីខ៤យួរ ស្ករ៤គីឡូ អំបិល១៦គីឡូ ប៊ីចេង២គីឡូ ថវិការ ១៦ម៉ឺនរៀល។
7. លោក សុវណ្ឌ សុខា និងភរិយា ប្រធានព័ត៌មានកម្ពុជា ប៉ុស្តិលេខ ៣ ទឺកត្រី១យួរ ទឹកស៊ីអ៊ីុវ ១យួរ ត្រីខ២យួរ។
8. ពូលី ត្រពាំងឈូក ១០$។

ក្រុមអ្នកកាសែតបានឲ្យដឹងថា ពួកគេបានដឹងព័ត៌មានពីការខ្វះខាតនិងរូបភាពជាក់ស្តែងតាមបណ្តាញទំនាក់ទំនងសង្គមដោយមានចិត្តអាណិតអាសូរក៏បាននាំគ្នាប្រមែប្រមូលជាថវិកាតិចក្តីច្រើនក្ដីទៅតាមលទ្ធភាពយកមកប្រគល់ជូនពួកគាត់ដល់លំនៅដ្ឋាន។តាមរយៈនេះផងដែរក៏សូមឲ្យសប្បុរសជនជិតឆ្ងាយក្នុងក្រៅប្រទេសមេតាជួយវិភាគនិទានជួយដល់ពួកគាត់ក្នុងប្រយោជន៍ចូលរួមសង្គ្រោះសង្គមទាំងអស់គ្នា។

បើសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមានបំណងចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ទុរគតជន ចាស់ជរា គ្មានទីពឹង ជនពិការ និងក្មេងកំព្រារ ដល់លំនៅដ្ឋានដាច់ស្រយាល សង្គមទាំងអស់គ្នា សូមទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ ខ្ញុំបាទ តូ សុផល ប្រធានព័ត៌មានTNN, លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ហង្សមាស, លោក រាជ សារ៉ាត់ ភ្នាក់ងារទូរទស្សន៍TV3 និង Post News, លោក តុង សីហា ភ្នាក់ងារទូរទស្សន៍TV3 និង នគរវត្តតាម រយៈលេខ 0963899997 / 012 481 683 / 016 360 105 / 016 571 122 / 016 480 586 (Sen Sok News Charity Team)

imageimage image image image image image

image

image imageimage

image imageimage image11872305_10153513108267508_7760316066293043812_odocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ