អ្នកកត់កន្ទុយលេខ២នាក់ត្រូវសមត្ថកិច្ចស្រុកកោះធំ ចុះបង្ក្រាប និងឃាត់ខ្លួន (វីដេអូ)

2 ខែ មុន 173 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងនគរបានស្រុកកោះធំចុះបង្ក្រាបទីតាំងកត់ឆ្នោតមួយកន្លែងក្នុងឃាត់មនុស្ស២នាក់។ប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ កាលពីវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៦ វេលា នៅចំណុច៖ភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពពីលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានអោយដឹងថា  ជនសង្ស័យចំនួន០២ នាក់មានឈ្មោះ
ទី១-ឈ្មោះ ងន ទៀង ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។ មុខរបរ កត់កន្ទុយលេខ(ចាប់ឃាត់ខ្លួន)។
ទី២-ឈ្មោះ គា មុំ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ មុខរបរ បើកល្បែងល្បែងស៊ីសងកន្ទុយលេខ(ចាប់ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ៖
១-ក្រដាសកត់កន្ទុយលេខមានលេខចំនួន ០១សន្លឹក និងចុងសន្លឹកកន្ទុយលេខមួយចំនួន។
២-ប្រាក់រៀលចំនួន ១០៣០០០៛។
៤-ទូរស័ព្ទដៃម៉ាកណូគាចុចពិល ចំនួន ០១គ្រឿង,ម៉ាក Samsung Galaxy Tab 4 ចំនួន ០១គ្រឿង។
៥-Ipad Mini ចំនួន ០១គ្រឿង។
លោកបន្តថា  មុនពេលចុះបង្ក្រាប សមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង ។ ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា មានការលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ)នៅចំណុចភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាវលើ ហើយបានជួបមុខសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ ងន ទៀង ភេទស្រី អាយុ ៣៥ឆ្នាំ កំពុងធ្វើសកម្មភាពដើរកត់កន្ទុយលេខ ពេលនោះកម្លាំងជំនាញបានធ្វើការឃាត់ ខ្លួនជនសង្ស័យរូបនេះ រួមជាមួយក្រដាសកត់កន្ទុយលេខ និងចុងសន្លឹកកត់កន្ទុយលេខ ព្រមទាំងប្រាក់រៀលមួយ ចំនួនមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។


យោងតាមចម្លើយសារភាពរបស់ឈ្មោះ ងន ទៀង បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពកត់កន្ទុយលេខខុសច្បាប់ប្រាកដមែន ដោយកត់បានយកទៅអោយមេទទួលស៊ីសងឈ្មោះ គា មុំ ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយខ្លួន ។


លុះនៅវេលាម៉ោង ១៦ និង ១៥នាទី ថ្ងៃដដែល សមត្ថកិច្ចបន្តស្រាវជ្រាវរហូតបាននាំខ្លួនឈ្មោះ គា មុំ រួមជាមួយ Ipad Mini ចំនួន ០១គ្រឿង និងទូរស័ព្ទដៃម៉ាកSamsung Galaxy Tab 4 ចំនួន ០១គ្រឿង ដែលជារបស់ជនសង្ស័យមកកាន់អធិការដ្ឋាន ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ គា មុំ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានបើកទទួលស៊ីសងកន្ទុយលេខខុសច្បាប់ពិតប្រាកដមែន ហើយឈ្មោះ ងន ទៀង គឺពិតជាអ្នកកត់កន្ទុយលេខយកមកអោយខ្លួនប្រាកដមែន ។


បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរ បាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងចាត់តាមនីតិវិធី ។

pp

14642005_1172697352776221_7919383756692441200_n

អាន៖  មេក្លោងជនជាតិចិន ប្លន់ និងបាញ់សម្លាប់សន្ដិសុខម្នាក់ ត្រូវបានបង្ហាញមុខ មុននេះបន្តិច 

 

 

ចាប់មេកន្ទុយលេខចាស់វស្សា នៅចំណុចមុខរោងចក្រ(M.V)

1 សប្តាហ៍ មុន 73 តូ សុផល

ឃាត់ខ្លួនម្ចាស់ទីតាំងកត់កន្ទុយលេខ (ឆ្នោតយួន) ០៣នាក់ ដកហូតលុយជិត១០លានរៀល

3 សប្តាហ៍ មុន 39 តូ សុផល

ឃាត់មេកន្ទុយលេខ រឹបអូសលុយជាង ៥ពាន់ដុល្លារ

1 ខែ មុន 214 តូ សុផល

សញ្ញាណនៃការអនុវត្តន៍គោលនយោបាលភូមិ សង្កាត់មានសុវត្ថិភាព នៅខណ្ឌសែនសុខ ហាក់មានពន្លឺបន្តិចហេីយ!

1 ខែ មុន 44 តូ សុផល

លោក អុី សុខឡេង៖ ” ផ្សារ គឺត្រូវគ្មានការបើកលេងល្បែងគ្រប់ប្រភេទដាច់ខាត! “

2 ខែ មុន 1343 តូ សុផល

មេផ្តល់លាភសំណាង២នាក់ ត្រូវអាវុធហត្ថ ខេត្តព្រះវិហារឃាត់ខ្លួន

2 ខែ មុន 87 តូ សុផល

ទីតាំងកន្ទុយលេខ ជ្រកក្រោម យីហោ “ AMK និង True Money នៅខ្លោងទ្វារសំរោងអណ្តែតបើកទ្វារវិញហើយ

2 ខែ មុន 2054 តូ សុផល

(video) បញ្ចូនមេ និងកូនកញ្ច្រែង ២នាក់ទៅគុក PZ ចំណែកអ្នកចាក់២នាក់ទៀតត្រូវដោះលែង

2 ខែ មុន 230 តូ សុផល

មេកន្ទុយលក់កន្ទុយលេខម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប

3 ខែ មុន 66 តូ សុផល

បញ្ជូនមេកន្ទុយលេខជ្រកក្រោមយីហោ AMK និង True Money ទៅតុលារ

3 ខែ មុន 162 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម