ព្រឹតិ្តការណ៍ថ្មីៗ

បាយឆាមិនទាន់បានហូបផងត្រូវម៉ូតូSLបុករងរបួសធ្ងន់​ (video)

2 ឆ្នាំ មុន 0 tnn_admin

ភ្នំពេញ៖ បុរសម្នាក់បានដើរឆ្លងផ្លវមកទិសបាយឆាពីកើតទៅលិចជិតផុតទៅហើយលុះមកដល់ចំនុចកើតហេតុជិតផ្ទះស្រាបៀ ក៍មានម៉ូតូមួយគ្រឿងម៉ាកSLជិះដោយយុវជនម្នាក់រួមដំណើរមិត្តភក្ត្រ័ម្នាក់ទៀតតាមបណ្ដោយផ្លូវ217ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកទាំងកំរោលពេញទំហឹងបណ្ដាលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង2និង10នាទីរំលងអធ្រាតឈានចូលថ្ងៃទី5ខែមិថុនាឆ្នាំ2016  ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

 

តាមប្រភពព័ត៍មានអ្នកឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានដើរឆ្លងផ្លូវពីកើតទៅលិចដើម្បីទៅទិញបាយឆាបានដើរឆ្លងជិតផុតទៅហើយខណះពេលនោះក៍មានម៉ូតូSLពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ.1AP-2505ជិះដោយយុវជនពីរនាក់ពីជើងទៅត្បូងយ៉ាងលឿនបានជ្រុលទៅបុកទាំងកំរោលពេញទំហឹងបោកនឹងថ្នល់រងរបួសសន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងហៅរថយន្តគឹមសុងមកដឹកយកទៅសង្គ្រោះតែដោយសារមុខរបួសធ្ងន់ធ្ងរពេកទើបដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ។ ដោយឡែកម៉ូតូបង្ករទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យរងចាំដោះស្រាយនៅពេលក្រោយ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160605-WA0021 IMG-20160605-WA0019 IMG-20160605-WA0020 IMG-20160605-WA0017 IMG-20160605-WA0012if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!