ព្រឹតិ្តការណ៍ថ្មីៗ

ឃាតករចាក់សម្លាប់សិស្សសាលាអាយុ១១ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

1 ឆ្នាំ មុន 0 តូ សុផល

អាជ្ញាធរបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍មុននេះ អតីតកងម៉ារីនម្នាក់ត្រូវបានចាប់ខ្លួនករណីចាក់សម្លាប់ ក្មេងប្រុស ឈ្មោះ Josue ដែលមានអាយុ១១ឆ្នាំ ខណៈពេលដើរចេញពីសាលារៀន ទៅផ្ទះវិញកាល១៧ ឧសភា ឆ្នាំ២០១៦។ ជនសង្ស័យមានឈ្មោះ Andre Timothy Jackson អាយុ 27 ឆ្នាំ។ ថ្លែងក្នុងសន្និសិទសារព័ត៌មាន លោកអភិបាល ក្រុង Mayor Sylvester Turner ថាជនសង្ស័យខាងលើជាអតិតកងម៉ារីនធ្លាប់មានទោស កាលពី ២០១១ ម្តងហើយតែត្រូវបានគេ ធានាអោយនៅក្រៅឃុំដោយដំកល់ប្រាក់ធានា ១០ម៉ឺនដុល្លារ។ ប្រភពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា គេបានមើលឃើញ និងលឺសំលេងស្រែកយ៉ាងខ្លាំងៗក្នុងការប្រតាយប្រតប់គ្នារវាងជនសង្ស័យនិងកុមារារងគ្រោះរហូតដល់កុមារាបានដួលសន្លប់ ហើយ ជនសង្ស័យបានរត់គេចខ្លួនតែម្តង។

ប្រភពដដែលបន្តទៀតថា កុមារារងគ្រោះត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិតរបួសធ្ងន់ធ្ងរ ហើយបានស្លាប់បាត់បង់អាយុជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។  សមត្ថកិច្ចថ្លែងថា: «ខ្ញុំសង្ឃឹមថា ការប្រកាសពីការចាប់ខ្លួនជនសង្ស័យបានថ្ងៃនេះ ប្រហែលជា អាចជាការជួយរំលែកទុក្ខដ៏គ្រៀមគ្រាំចំពោះបងប្អូនសាច់ញាតិដែលស្រឡាញ់កុមារាJosue និងជួយសម្រាលការភ័យខ្លាច ក្នុង សហគមន៍ទាំងមូលបានខ្លះផងដែរ។ ” ប្រភព៖ NBC News. ប្រែសម្រួលជាភាសាខ្មែរដោយ តូ សុផល

http://www.nbcnews.com/news/us-news

ccccc

cccc

 var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ