ព្រឹតិ្តការណ៍ថ្មីៗ

បាញ់៣គ្រាប់បំបាក់ភ្លៅបុរសម្នាក់រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល នៅទឹកដីខណ្ឌពោធិ៍សែនជ័យ

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្លាយភ្លៅខាងឆ្វេង ខណ:កំពុងអង្គុយហូបបាយនៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខ២នាក់ជិះម៉ូតូ Scoopi ពណ៌៌សមួយគ្រឿងមិនចាំស្លាកលេខនិងប្រើកាំភ្លើងខ្លីមួយដើម បានបាញ់ប្រហារចំនួន៣គ្រាប់ រួចបើកម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១៩និង១០នាទីយប់ថ្ងៃទី០៤មិថុនា២០១៦នៅតាមបណ្តោយផ្លូវរថភ្លើងភូមិកាកាបសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។ បុរសរងរបួសឈ្មោះសុខ ចិន អាយុ៣៨ឆ្នាំមុខរបរ កម្មករដេប៉ូឈើ ស្នាក់នៅរថភ្លើងភូមិកាកាបសង្កាត់ កាកាបខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

ប្រភពបានប្រាប់ថានៅមុនកើតហេតុអ្នករបួសបានមកអង្គុយយកខ្យល់អាកាសនៅផ្លូវរថភ្លើងដោយមានគ្នា៣នាក់ខណះកំពុងអង្គុយលេងស្រាប់តែមានខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌សមិនចាំស្លាកលេខបានជិះតាមបណ្តោយផ្លូវរថភ្លើងក្នុងទិស ដៅពីលិចទៅកើតដោយស្ថានភាពស្រវឹងហើយបានជេរគេឯងដែលអង្គុយលេងនៅផ្លូវរថភ្លើងពេលនោះថាបានយកឈើមកដាក់រញ៉េរញ៉ៃពេញផ្លូវរកតែជិះម៉ូតូមិនកើត។

ប្រភពបានប្រាប់ទៀតថាពេលនោះជនរងគ្រោះបានតមាត់ជាមួយក្រុមខ្មាន់កាំភ្លើងខាងលើដោយជេរគ្នាទៅវិញទៅមកធ្វើអោយពួកនោះខឹងបានដកកាំភ្លើងបាញ់សំដៅមកជនរងគ្រោះចំនួន៣គ្រាប់ប៉ុន្តែត្រូវ១គ្រាប់ចំលើជង្គង់ខាងឆ្វេងរងរបួសធ្លាយម្ខាងទៅម្ខាងធ្ងន់

ក្រោយពីបាញ់ហើយខ្មាន់កាំភ្លើងបានជិះម៉ូតូកេចទៅទិសខាងកើតបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបងប្អូនដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះហើយបានសម្រាកនៅក្នុងមន្ទីពេទ្យតែម្តង។

13310377_1763200273918346_1797270106716142673_n 13312899_1763200267251680_4065123510132228163_n 13332719_1763200310585009_3917647973277139796_n 13334419_1256188567732303_1715197064_o 13334634_1256188574398969_2022834559_o

11872305_10153513108267508_7760316066293043812_o

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ