ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីពិការភ្នែកទាំងគូរទីទាល់ ក្រីក្រគ្មានទីពឹងលើកដៃដង្ហើយរកសប្បុរសធម៌

2 ឆ្នាំ មុន 3 តូ សុផល

កណ្តាល៖ ទុក្ខស្ត្រី ប្តីស្លាប់ចោលរស់ទាំងវេទនានៅម្នាក់ឯងហើយថែមទាំងពិការភ្នែកទៀតផង មានតែអំពាវនាវ

រកសប្បុរសនានាមេត្តាជួយគាត់ផង។

ស្ត្រី វ័យចំណាស់រូបនេះមានឈ្មោះឈា កេង អាយុ62ឆ្នាំសព្វថ្ងៃគាត់រស់នៅភូមិ អន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

គួរបញ្ញាក់ដែរថា បច្ចុប្បន្ន គាត់មានកូនពីនាក់ដែរតែសុទ្ធតែអ្នកក្រីក្រគ្មានទីពឹងដែរ ផ្ទះទំហំ(២គុណ៣ ម៉ែត) ដំបូលប្រកស័ង្គសី៣ទៅ៤សន្លឹកសង់នៅនៅលើ មាត់ផ្លូវមុខដីឡូត៌គេ រងចាំតែថ្ងៃដែលគេដេញតែប៉ុណ្ណោះ ។

បើតាមសំដីលោក ហ៊ូ ហេង ដែលនៅជិតផ្ទះបាននិយាយប្រាប់អ្នកសារព័ត៍មានTNNថា រាល់ថ្ងៃស្ត្រីទុរគត់ជនរូបនេះរស់ដោយអ្នកជិតខាងហុចបាយម្ហូបម្តងម្កាលតែប៉ុណ្ណោះ ជួនកាលដាំបាយមួយកំប៉ុងហូបដល់ល្ងាចពីបីពេលបើអត់ផ្អូមទុកដល់ស្អែកក៏មាន គាត់ហូបភាគច្រើនហូបជាមួយអំបិលគ្រោះ។

ពេលភ្លៀងម្តងៗគាត់ដើរទៅជ្រកផ្ទះគេទាំងរាវពពើមមិនថាមេឃភ្លៀងយប់ឫថ្ងៃទេព្រោះខ្លាចមែកឈើធ្លាក់ចំខ្ទមរបស់គាត់។ ជារៀងរាល់ថ្ងៃគាត់រស់យ៉ាងលំបាកវេទនាណាស់។

បើបង ប្អូនសប្បុរសជនមានបំណងចង់ជួយជួយឧបត្ថមលោកយាយកំសត់ខាងលេី អាចទាក់ ទងមកខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ ហង្ស មាស និង លោក រាជ សារ៉ាត់ភ្នាក់ ទូរទស្សន៍លេខ ៣ និងPost News លោក តុង សីហា ភ្នាក់ងារ TV3 និង នគរវត្តតាម រយៈលេខ 0963899997 / 012 481 683 / 017987 600 /0967783202 ។ ដោយ ម៉ែន ឌី

13084111_1245752022109291_198774587_n 13250466_1245752012109292_2021180632_n 13250575_1245751992109294_1930574446_n 13275852_1245751998775960_1091108416_ndocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ