ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខបន្តដឹកនាំកម្លាំងចុះបោសសំអាតគ្រឿងញៀននៅត្រពាំងឈូក ឃាត់ជនសង្ស័យបាន០៨នាក់

2 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបានដឹកនាំកំលាំងចុះនៅតំបន់ភូមិត្រពាំងឈូកដែលជាតំបន់តូចមួយតែ ជាឋានសួគ៌នៃអ្នកញៀនថ្នាំ និងល្បែងហ្គេមបាញ់ត្រី ដែលអាចអូសទាញ យុវជន យុវសិស្ស និង អ្នកញៀនថ្នាំមកពីគ្រប់មជ្ឍ ដ្ឋាន មកពពាក់ពពូនគ្នាជួលបន្ទប់សេពគ្រឿងញៀនយ៉ាងអាណាធិតតេយ្យ អោយតែសមត្ថកិច្ចចុះលើកណាក៍ចាប់បានដែរ តែកម្រចាប់ បានមេខ្លោង ឬអ្នកចែកចាយណាស់។

ក្នុងនោះឃាត់ខ្លួនជនស្ស័យបាន០៨នាក់់យកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

លោក គួក សុខហួរ អធិការរងខណ្ឌតំណាងអោយ លោកម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសថា ដោយមានបទបញ្ជា ពីលោក អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសំរបសំរួលពីលោក សិុន វិរ: ព្រះរាជ អាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាល នៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញ ទើបលោក ដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន០៨នាក់ដកហូតសម្ភារ:ប្រើរប្រាស់មួយចំនួនផងនិងថ្នាំក្រាមសថ្លា១កូនថង់តូច។

គួរបញ្ជាក់ថាប៉ុន្មានថ្ងៃចុងក្រោយនេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរកឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនជាច្រើនអ្នកក្នុងនោះមានខ្លះបញ្ជូនទៅមណ្ឌលនិងខ្លះទៀតបញ្ជូនទៅតុលាការ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

តើការប្រើប្រាស់គ្រឿងញៀនផ្តល់នូវផលប៉ះពាល់ដល់អ្វីខ្លះ?

ផលប៉ះពាល់ទៅលើបុគ្គលអ្នកប្រើ៖ មានដូចជាប៉ះពាល់ទៅលើសុខភាពផ្លូវកាយ ពោលគឺគ្រឿងញៀនបានជ្រាបចូល ក្នុងសរីរាង្គរបស់មនុស្សមានថ្លើម បេះដូង តម្រងនោម និងសួត ហើយបង្កឱ្យមានជំងឺដោយសារធាតុពុល និងជំងឺឆ្លងផ្សេងៗ រាងកាយ ស្គមស្គាំង ស្លេកស្លាំង មិនងងុយដេក មិនឃ្លានអាហារ និងកម្លាំងចុះថយ។ សម្រាប់ស្ត្រីមានផ្ទៃពោះ ប្រសិនបើប្រើគ្រឿងញៀនអាចមាន ឥទ្ធិពលផ្ទាល់ទៅលើទារកក្នុងផ្ទៃ ទាំងរាងកាយ និងខួរក្បាល។ ហើយប្រសិនបើប្រើម្ជុលសឺរុំាងរួមគ្នាអាចធ្វើឱ្យឆ្លងមេរោគអេដស៍ រលាកថ្លើម ប្រភេទ B C និងជំងឺបូសថ្លើម។ សម្រាប់សុខភាពផ្លូវចិត្ត វាផ្តល់នូវផលប៉ះពាល់ដូចជា សតិស្មារតីមិនប្រក្រតី គ្មានភាពច្បាស់លាស់នូវការឃើញ ស្តាប់ ការចងចាំថយចុះ ឬបាត់បង់តែម្តង កាចសាហាវ ឡប់សតិ ឬឆ្កួតនៅពេលដែលប្រើវាយូរពេក។

 ផលប៉ះពាល់ចំពោះគ្រួសារ៖ ដូចជា បាត់បង់កិត្តិយស បំផ្លាញទ្រព្យសម្បត្តិគ្រួសារ បង្ករការភ័យខ្លាច អំពើហិង្សា ខាតបង់ថវិការ និងគ្រោះថ្នាក់ដល់គ្រួសារជាដើម។
ផលប៉ះពាល់ចំពោះសង្គម៖ មានដូចជា បង្កនូវអំពើអសីលធម៌ផ្សេងៗ (អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទ) គ្រោះថ្នាក់ចរាចរ ប្រព្រឹត្តអំពើឆក់ប្លន់ និងបទឧក្រិដ្ឋផ្សេងៗ រួមទាំងបាត់បង់ធនធានមនុស្សទៀតផង។
តើត្រូវធ្វើដូចម្តេចដើម្បីជម្នះខ្លួនពីការប្រើប្រាស់គ្រឿងញៀន?
ដើម្បីជម្នះឱ្យផុតពីការប្រើប្រាស់គ្រឿងញៀននោះមនុស្សគ្រប់រូប ជាពិសេសយុវវ័យត្រូវធ្វើការសម្រេច ចិត្តឱ្យបានច្បាស់លាស់ និងប្រាកដថាឈប់ប្រើគ្រឿងញៀន ចៀសវាងឱ្យឆ្ងាយពីអ្នកប្រើបាស់គ្រឿងញៀន និងទៅជួបអ្នកផ្តល់ប្រឹក្សា ដើម្បីពិភាក្សាអំពីរបៀបផ្តាច់ការញៀននៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀន។
វិធីការពារខ្លួនកុំឱ្យប្រើប្រាស់គ្រឿងញៀនគឺកុំសាកល្បងនឹងគ្រឿងញៀនសូម្បីតែម្តង ពីព្រោះគ្រឿងញៀនជាសន្ទួចស្ទូចអ្នកឱ្យញៀន កុំសេពគប់មិត្តភក្តិប្រើប្រាស់គ្រឿងញៀន និងចេះជំនាញចរចា បដិសេធនៅពេលមានមិត្តភក្តិអូសទាញឱ្យប្រើប្រាស់គ្រឿងញៀន។មនុស្សគ្រប់រូបត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន!!!

ជនសង្ស័យបាន០៨នាក់ពាក់ព័ន្ធនិងការប្រើប្រាស់សារធាតុញៀន photoby TNN

13334564_1256189507732209_263959739_o
Article 16B_Management of drugs use_ 2 Article 16C_Management of drugs use_ 2 images (1) images

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!