ព្រឹតិ្តការណ៍ថ្មីៗ

លោកឯកអគ្គរដ្ឋទូត Heidt បានធ្វើទស្សនកិច្ចប្រកបដោយជោគជ័យមួយទៅកាន់ទីក្រុង Lowell ក្នុងរដ្ឋ Massachusetts

1 ឆ្នាំ មុន 0 តូ សុផល

នៅដើមខែតុលានេះ លោកឯកអគ្គរដ្ឋទូត Heidt បានធ្វើទស្សនកិច្ចប្រកបដោយជោគជ័យមួយទៅកាន់ទីក្រុង Lowell ក្នុងរដ្ឋ Massachusetts ។ ទីក្រុង Lowell មានសហគមន៍ខ្មែរធំជាងគេទី ២ នៅក្នុងសហរដ្ឋអាមេរិក (បន្ទាប់ពីទីក្រុង Long Beach, CA) ដោយមានមនុស្សប្រមាណ ២៥ ០០០ នាក់ មានដើមកំណើតខ្មែរ។

លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរក្រុង ស្ថាប័នអប់រំក្នុងមូលដ្ឋាន និងសហគមន៍អាមេរិកមានដើមកំណើតខ្មែរ។ ទីក្រុង Lowell ពិតជាបានទទួលយកវប្បធម៌ខ្មែរមែន។

ទីក្រុងនេះមានឡប្រពៃណីរបស់ខ្មែរ ក្រុមរបាំខ្មែរដ៏ល្អមួយ (ក្រុមរបាំអង្គរ) ព្រមទាំងក្រុមតន្រ្តីប្រពៃណីខ្មែរមួយ នៅសាកលវិទ្យាល័យ Massachusetts-Lowell ។ មានផងដែរនូវភោជនីយដ្ឋានខ្មែរដ៏ល្អមួយចំនួន”។

លោកឯកអគ្គរដ្ឋទូតក៏បានកត់សំគាល់ផងដែរនូវរូបសំណាកថ្មីមួយបែបសម័យប្រាសាទបាយ័ន នៅទីក្រុង Lowell ដែលធ្វើពីថ្មភក់ ហើយត្រូវបានយកមកពីភ្នំត្បែងមានជ័យ នៃខេត្តព្រះវិហារ និងការប្រលងបវរកញ្ញានៃជនជាតិអាមេរិកមានដើមកំណើតខ្មែរក្នុងពេលថ្មីៗនេះ នៅក្នុងទីក្រុងនេះ ដែលក្នុងនោះ កញ្ញា Mealyann Nita Saing មកពីទីក្រុង Long Beach, California ជាអ្នកឈ្នះ។

នៅក្នុងអំឡុងទស្សនកិច្ចរបស់លោក លោកឯកអគ្គរដ្ឋទូតបានទទួលកូនសោរចូលទៅទីក្រុង បានជួបជាមួយនិស្សិតអាមេរិកមានដើមកំណើតខ្មែរ នៅមហាវិទ្យាល័យ Middlesex Community College (MCC) ថ្លែងនៅក្នុងវេទិកាសហគមន៍ នៅ MCC និងថ្លែងទៅកាន់និស្សិតនៅសាលា Stoklosa Middle School ដែល ៦៥% នៃពួកគេគឺជាជនជាតិអាមេរិកមានដើមកំណើតខ្មែរ។ លោកថែមទាំងសប្បាយរីករាយនឹងការដើរមើលកន្លែងលក់ដូររបស់ខ្មែរ ជាមួយលោកតំណាងរាស្រ្តសហរដ្ឋអាមេរិក Niki Tsongas និងលោក ម៉ម រ៉ាឌី ដែលជាតំណាងរាស្រ្តនៅក្នុងរដ្ឋ Massachusetts ។

ទីក្រុង Lowell មានប្រវត្តិដ៏យូរ និងគួរអោយចាប់អារម្មណ៍ មុនពេលក្លាយជាកន្លែងប្រមូលផ្តុំនៃវប្បធម៌របស់ជនជាតិអាមេរិកមានដើមកំណើតខ្មែរ។ ទីក្រុងនេះជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលនៃបដិវត្តន៍ឧស្សាហកម្មរបស់អាមេរិក ហើយមានរោងចក្រវាយនភណ្ឌរាប់សិប នៅក្នុងសតវត្សទី១៩ និងសតវត្សទី ២០។

14670768_10154115324108224_2232474000255606039_n 14716130_10154115324198224_2814887555868074677_n

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ