ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តឆ្លាមប្រលះរថយន្តAUDពីក្រោយវិលមួយជុំ ដាច់ កង់ម្ខាង​ រថយន្តបង្កបើករួចទៀតគេច​បាត់​ស្រមោល (video)

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ៖ បុរសពីនាក់ជិះរថយន្តAUDស៊េរីចាស់មួយគ្រឿងតាមបណ្ដោយផ្លូវ204ទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុជិតគណ:បក្សប្រជានជន ក៍មានរថយន្តមួយគ្រឿងម៉ាកឆ្លាមមកពីក្រោយក្នងល្បឿនលឿនដូចហោះបានបុកគូថក្រោយខាងស្ដាំពេញទំហឹងវិលមួយជុំដាច់កង់ក្រោយខាំងស្ដាំទៅមុខលែងរួច រីឯរថយន្តបង្កបើករត់បាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង10និង40នាទីយប់ថ្ងៃទី4ខែមិថុនាឆ្នាំ2016 ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

 

យោងតាមព័ត៍មានពីកន្លែងកើតបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះរថយន្តមួយគ្រឿងម៉ាកAUDពណ៍ទឹកប្រាក់ពាក់ស្លាកលេខ.ង.0679.ភព.2  បើកពីកើតទៅលិចក្នុងល្បឿនមធ្យមខណ:មកដល់ចំនុចកើតហេតុខាងលើ ក៍ មានរថយន្តឆ្លាមមិនចាំស្លាកលេខបើកដោយយុវជនម្នាក់មកពីក្រោយយ៉ាងលឿនដូចហោះបានជ្រុលទៅបុកពីក្រោយខាងស្ដាំពេញទំហឹងបណ្ដាលអោយរថយន្តAUDវិលមួយជុំដាច់កង់ក្រោយខាងស្ដាំទៅមុខលែងរួច រីឯរថយន្តឆ្លាមបង្កបើករត់បាត់ស្រមោល តែសំណាងល្អមិនបណ្ដាលអោយនរណាម្នាក់រងរបួសឡើង ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ឃើញថាមិនបះពាល់សម្បត្តិរដ្ឋក៍អោយម្ចាស់រថយន្តស្ទូចរថយន្តចេញពីកន្លែងហេតុទៅការ៉ាសជួសជុលដោយខ្លួនឯងបាត់ទៅ៕ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160605-WA0005 IMG-20160605-WA0004d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ