ព្រឹតិ្តការណ៍ថ្មីៗ

មនុស្ស២នាក់ស្លាប់យ៉ាង អណោចអាធ័ម នៅស្រុកចិត្របុរីដោយសារគោយន្តកែឆ្នៃ

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ក្រចេះ ៖ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវលំ ភូមិបឹងរុន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

គ្រោះថ្នាក់ចរារចណ៍នេះ បណ្ដាលមកពីរថយន្ដកែច្នៃ ជាអ្នកបង្កហេតុ បុកម៉ូតូចំពីមុខ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។ក្រោយពីកើតហេតុ អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយរត់គេច ខ្លួនបាត់ ហើយកម្លាំងនគរបាល កំពុងស្រាវជ្រាវរកមុខជនបង្កផងដែរ។

ជនរងគ្រោះទី១ឈ្មោះរ៉ែន សារឿន ភេទប្រុស អាយុ២២ឆ្នាំ ស្លាប់និងកន្លែងរស់នៅភូមិ សំបុក ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះ ។ ជនរងគ្រោះទី២ យឹម យេន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសំបុកឃុំសំបុកស្រុកចិត្របុរី ខេត្តក្រចេះ ហើយសពជនរងគ្រោះត្រូវ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកចិត្របុរី ៕ដោយ៖សាន ចិន្តា

IMG-20160604-WA0196IMG-20160604-WA0195 IMG-20160604-WA0194}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ