ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ក្មេងស្រីអាយុ១១ឆ្នាំប៉ងរំលោភត្រូវម្តាយប្តឹងប៉ូលិសចាប់ខ្លួន

1 ឆ្នាំ មុន 5 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖បុរសម្នាក់បានធ្វើសកម្មភាពចាប់អូសដៃក្មេងស្រីអាយុ១១ឆ្នាំចូលក្នុងបន្ទប់ទឹកប៉ុនប៉ងចាប់រំលោភតែត្រូវក្មេងរងគ្រោះស្រែកឆោឡោដឹងដល់ម្តាយប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីេវលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៤ខែមិថុនាឆ្នាំនៅក្នុងបន្ទប់ទឹិកក្នុងបរវេនស្ថានីទូរទស្សន៍ស៊ីធីអិនស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។

 

ជនសង្ស័យដែលល្មោភកាមនោះមានឈ្មោះជា ផាន់នី ភេទប្រុសអាយុ៣១ឆ្នាំមានមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវមានសករុកកំណើតនៅភូមិព្រៃជ្រៅឃុំរកាកោងស្រុកមុខកំពូលខេត្តកណ្តាល។ចំណែកឯក្មេងរងគ្រោះមានឈ្មោះ សឺរ៉ា ភេទស្រីអាយុ១១ឆ្នាំមានទីលំនៅសង្កាត់ច្រាំងចំរេះ ទី១ ខណ្ឌ ឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ម្តាយរងគ្រោះបាននាំក្មេងរងគ្រោះនិងកូនស្រីម្នាក់ទៀត មកមើលកម្មវិធីមរដកសំនៀងនៅក្នុងស្ថានីទូរទស្សន៍ស៊ីធីអិន។

 

ប្រភពបានបន្តទៀតថា នៅមុនកើតហេតុជនសង្ស័យបានចូលបន្ទប់ទឹកបទជើងតូចខណៈពេលបទជើងរួចបានបើកទ្វារចេញមកក្រៅឃើញក្មេងរងគ្រោះកំពុងឈរនៅមុខបន្ទប់ទឹកតែម្នាក់ដោយឃើញពុំមានមនុស្សឪកាសល្អក៏ចាប់ទាញដៃនាងចូលបន្ទប់ទឹកបិតទ្វារចាប់ផ្តើមចាប់ថើបអង្អែលសពរាងពេញរាងកាយធ្វើអោយភ័យស្រែកឆោឡោអោយគេជួយទើបបុរសខាងលើបានបើកទ្វារអោយក្មេងរងគ្រោះរត់ទៅប្រាប់ម្តាយនៅក្នុងស្ថានី។ក្រោយមកម្តាយបានសួរនាំទើបដឹងថាបុរសខាងលើពព្រិតអំពើបែបនេះភ្លាមៗនោះក៏ប្តឹងសមត្ថកិអោយឃាត់ខ្លួនបានតែម្តង។ក្រោយពីសមត្ថកិច្ចសាសួរឬួចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

Fotor_146503133862420IMG-20160604-WA0183 IMG-20160604-WA0182 IMG-20160604-WA0181} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ