ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀង មានប្រារព្ធពិធីវិសាខបូជានិងទិវារំលឹកវញ្ញាណក្ខន្ធប្រជាជនដែលបានស្លាប់របបប្រល័យពូជសាសន៍ប៉ុលពត

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី២១ឧសភា នៅទីវត្តស្វាយជ្រំ រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀង មានប្រារព្ធពិធីវិសាខបូជា និងទិវារំលឹកវញ្ញាណក្ខន្ធប្រជាជនដែលបានស្លាប់របបប្រល័យពូជសាសន៍ប៉ុលពតអាវខ្មៅ ដោយការចូលរួមពីលោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំក្រុមប្រឹក្សាស្រុក ឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពិធីនេះក៏មានរាប់បាតព្រះសង្ឃចំនួន៧៩អង្គផងដែរ។
លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកបានរំលឹកឡើងវិញពីថ្ងៃវិសាខបូជាឬជាថ្ងៃព្រះពុទ្ធ(Buddah day)ដែលទាក់ទងទៅនឹងពុទ្ធប្រវត្តិគឺជាថ្ងៃដែលព្រះសមាសម្ពុទ្ធទ្រង់ប្រសូតិ ទ្រង់ត្រាសដឹង និងបរិនិពាន។ ជាមួយនេះ លោកអភិ បាល ស្រុកក៏បានរំលឹកអំពីទុក្ខវេទនានិងការសម្លាប់ប្រជាជនកម្ពជាក្នុងរបបប៉ុលពតអាវខ្មៅ និងការរស់រាន មានជីវិតឡើងវិញនៅថ្ង៧មករា។ យើងរំលឹកឡើងវិញកុំអោយភ្លេចព្រោះប៉ុន្មានថ្ងៃនេះមានការបំផុសចលនា ថ្ងៃច័ន្ទព៌ណខ្មៅដូចរបបប៉ុលពតទៀតហើយ។ លោកអភិបាលស្រុក ក៏បានអំពាវកុំអោយពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃចូលរួមក្នុងយុទ្ធការថ្ងៃចន្ទព៌ណខ្មៅឬផ្តិតមេដៃទាមទារអោយដោះលែងសកម្មសិទ្ធិមនុស្ស តាមការញុះញង់ អូស ទាញរបស់សង្គមសីុវិលឬគណបក្សនយោបាយ។

13241279_1023131364435532_177695089886975457_n (1) 13245273_1023131281102207_99017915429067105_n 13245473_1023131294435539_2560963683515145756_n 13256200_1023131231102212_5791446729000737068_n}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: