ព្រឹតិ្តការណ៍ថ្មីៗ

ពួកគាត់ពិការទាំង២នាក់ ត្រូវរស់នៅ ក្នុងជីវភាព ទីទាល់លំបាក !(VIDEO)

1 ខែ មុន 14 tnn_admin

ខេត្តកណ្តាល ៖ នៅថ្ងៃអាទិត្យ ទី២៤ ឧសភា ២០២០ ក្រុមការងារ ព័ត៌មាន TNN បាននាំយកអំណោយ សប្បុរសជន ទៅប្រគល់ជូន ស្ត្រីចំណាស់ពិការ ជីវភាពទីទាល់២នាក់ នៅភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយ។

សូមជម្រាបផងដែរថា ក្រោយទទួលសំណូម ពីសំណាក់ ស្ត្រីចំណាស់ពិការ មានជីវភាពទីទាល់ក្រ ក្រុមការងារ TNN បានផ្សព្វផ្សាយ ស្វែងរកជំនួយ ជិតមួយសប្តាហ៍ ក៍មានសប្បុសរជនចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លា ដូចខាងក្រោម៖

១ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត 100$
២ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ និងផ្សារខេស៊ី (KC) និងភរិយា 50$
៣ លោក ប៉ាង លីដា និង ភរិយា អង្ករ ២ការ៉ុង (១០០គីឡូក្រាម)
៤ លោកអនុសេនីយ៍ឯក ព្រាប សាមិត្ត និង បុគ្គលិក ហាង អូរដឹមចាស់៨ ២៧ម៉ឺនរៀល
៥ លោក ភូ សំបូរ PM ខេត្តកំពត និង ភរិយា 30$
៦ថៅកែគុយទាវ ម៉ាក់ អាជូ (កាហ្វេម្លប់ស្វាយ) ១០ ម៉ឺនរៀល
៧លោក ស៊ុំ ពុទ្ធារ៉ាត់ និង ភរិយា 10$
៨លោក គៀតសុរិទ្ធមិនា និង ភរិយា 10$
៩ លោក ហម សុខជា និង ភរិយា 10$
១០ លោក គីម ស្រស់ 10$
១១ លោក លន់ សុផារ៉ា និង ភរិយា 5$
១២ លោក រស់ ដារ៉ា និង ភរិយា 10$
១៣ លោក ទី និង ភរិយា 25$
១៤ លោក ហ៊ាន សាមឿន និង ភរិយា 10$
១៥ ប្អូនស្រី ប៉ិច ស្រីទេទ្ទ និងស្វាមី មី២កេះ ទឹកបរិសុទ្ធ២កេះ

ថវិកា ដែលសប្បរសជនបានចូលរួម ក្រុមការងារយើង បានបែងចែកទិញ អំណោយរួមមាន៖
ក្នុងមួយគ្រួសារ ទទួលបានបានទឹកផ្លែឈើ២កេះ ទឹកសុទ្ធ៣កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ អំបិល៥គីឡូក្រាម ស្ករ២គីឡូក្រាម ប៊ីចេងកន្លះគីឡូក្រាម ត្រីខ២យួរ ប្រេងឆារ១ដប់ធំ ទឹកដោះគោឆៅ២យួរ មី៣កេះ អង្ករការ៉ុង ៥០គីឡូក្រាម និង ថវិកា៤០ម៉ឺនរៀល។

ស្ត្រីទី១ ឈ្មោះ វ៉ាន់ សុខ អាយុ ៦០ឆ្នាំ គាត់ពិការតាំងពីរអាយុ៣ឆ្នាំ (ត្រចៀកធ្ងន់ស្តាប់មិនលឺ)។ ឪពុក ម្តាយ បានលាចាកលោកអស់ បច្ចុប្បន្ន គាត់រស់នៅជាមួយប្អូនស្រីជាអ្នកមើលថែ មានទីលំនៅ ភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ស្ត្រីទី២ ឈ្មោះ ក្រូច កែវ អោយុ ៥៣ ឆ្នាំគាត់ ពិការតាំងពីអាយុ២០ឆ្នាំ។ បច្ចុប្បន្ន គាត់រស់នៅជាមួយបងស្រីជាអ្នកមើលថែ នៅភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(ផ្ទះនៅសព្វថ្ងៃ សុំដីគេស្នាក់អាស្រ័យ)។

សូមសេចក្តីសុខ សេចក្តីចំរើន កើតមានដកល់បងប្អូនគ្រប់ក្រុមគ្រួសារ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ