ព្រឹតិ្តការណ៍ថ្មីៗ

សិស្សស្រីៗ នៃវិទ្យាល័យ វាយតបគ្នា! ឪពុកផ្ទុះកំហឹងចូលវាយដល់ក្នុងសាលា របួសធ្ងន់ស្រាល៥នាក់  

3 ខែ មុន 73 tnn_admin

ភ្នំពេញ ៖ ឪពុកចិត្តមារ ក្រោយពីកូនជាសិស្សសាលាកើតជម្លោះឈ្លោះគ្នា ផ្ទុះកំហឹងចូលទៅប្រើហឹង្សាចាប់វាយយុវតីជាសិស្ស ផ្អើលពេញសាលា បង្កឲ្យរងរបួសក្មេង៤នាក់ កាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

 

ក្នុងហេតុការណីអាណាព្យាបាលសិស្សប្រើហឹង្សាក្នុងសាលារៀន វាយក្មេងរបួស៥នាក់ ប្រុស១នាក់ ក្នុងនោះមានសិស្សម្នាក់រងរបួសធ្ងន់ ឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី12G1 កំពុងចូលសម្រាកនៅគ្លីនិកឡាំប៊ុនថន ។

 

បុរសបង្កអុកឡុកក្នុងសាលារៀនឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកកូនស្រីឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ ថ្នាក់ទី១០បេ សាលាជម្ពូវ័ន ។

 

តាមសិស្សសាលាបានឲ្យដឹងថា មុនកើតហេតុ យុវតីសិស្សសាលាមួយក្រុមឈ្លោះគ្នា វាយទៅ ក្រញ៉ៅមក ហើយត្រូវបានលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២ ហៅនាំភាគីសងខាងធ្វើការអប់រំម្តង ហើយ រឿងរ៉ាវចប់ទៅហើយ បែជាលេចឮដំណឹង អាណាព្យាបាល លេចមុខបុរស ឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវតី ឈ្មោះ ផង់ ភិជ្ជនាផានុត មកចូលដល់ក្នុងបរិវេណសាលា ផ្ទុះកំហឹងខឹងចាប់វាយសិស្សសាលា ជាភាគីគូរទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួស៥នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។

 

តាមសម្តីយុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនកើតហេតុ ខ្លួនរួមជាមួយមិត្តភ័ក្រ នៅម៉ោងចេញលេង បានដើរទៅលឭកន្លែងលក់ដូរ ដែលនៅខាងក្រោយសាលា ដើម្បីរកទិញគុយទាវ ហើយបានទាក់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមានគ្នាច្រើន ឈានដល់ប្រតាយប្រតប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូហៅទៅអប់រំសងខាង លុះចេញមកវិញ ផ្ទុះកំហឹងសារជាថ្មីម្តងទៀតតែម្តង រហូតដល់ឪពុករបស់ខ្លួនមកចាប់ឃាត់ ។

បើតាមសម្តីបុរសឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័ន មែន ក្រោយពីទទួលដំណឹងថាមានសិស្សសាលាវាយកូនស្រីគាត់ ហើយចូលទៅនោះ បានឃាត់ក្នុងឲ្យឈ្លោះគ្នាទេ ពោលមិនបានវាយក្មេងឡើយ ។

តែបើក្មេងសិស្សសាលាវិញ បានឲ្យដឹងថា បុរសខាងលើចូលទៅមិនមែនឃាត់កុំឲ្យឈ្លោះគ្នាទេ ពេលទៅដល់ស្រែកឡូឡា ថា ៖ « អាណាវាយកូនអញមិនបានឡើយ » ហើយវាយទៅលើក្រុមយុវសិស្ស ជាគូរទំនាស់ជាមួយកូនគាត់ បណ្តាលឲ្យសិស្សស្រី៤នាក់រងរបួស និងសិស្សប្រុសម្នាក់រងរបួស សរុប៥នាក់ ។

ហេតុការណ៍ខាងលើកើតឡើង ត្រូវបានលោកគ្រូអ្នកអ្នកគ្រូ សិស្សសាលាប្តឹងទៅសមត្ថកិច្ច ចុះទៅឃាត់ជនបង្កម្នាក់ ដែលអះអាងថាជាមន្ត្រីនគរបាល នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ និងកសាងសំណុំរឿងផ្អែកតាមបណ្តឹង ភាគីរងគ្រោះដល់ទៅ៥នាក់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ