ព្រឹតិ្តការណ៍ថ្មីៗ

ប្រកាសតែងតាំង ស្នងការនគរបាលខេត្តស្ទឹងត្រែងថ្មី

1 ខែ មុន 17 តូ សុផល

ខេត្តស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ និងមកប្រកាសស្នងការនគរបាលខេត្តស្ទឹងត្រែងថ្មី នៅសាលាខេត្តស្ទឹងត្រែង នាវេលា ម៉ោង ២រសៀល ថ្ងៃទីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។

បើយោងតាមប្រកាសលេខ ១៥៦៩ ប្រក ចុះថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោមសរខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច តែងតាំង លោកឧត្តមសេនីយ៍ត្រី អូតស៊ីវុត្ថា អត្ថលេខ57282 ។

លោកលោកឧត្តមសេនីយ៍ត្រី អូតស៊ីវុត្ថា ជាស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ទទួលផែន ចរាចរណ៍ផ្លូវគោក និង ប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៨ ខែកុម្ភះឆ្នាំ ២០២០ នេះ បន្តពី លោកឧត្តមសេនីយ៍ទោម៉ៅ តារា ត្រូវចូលនិវត្តន៍៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ