ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គួច ចំរើន ព្រមាន អ្នកឆ្លៀតឱកាសបង្កើតបញ្ហា រំលោភលើអូរប្រឡាយ

1 ខែ មុន 44 តូ សុផល

ខេត្តព្រះសីហនុ៖ « ជាការពិតពួកគាត់គឺកំពុងរំលោភលើអូរប្រឡាយ ប៉ុន្ដែពួកគាត់គឺជាប្រជាជនយើង យើងក៏ត្រូវតែដោះស្រាយជូនពួកគាត់ដែរ សម្រាប់គ្រួសារដែលគ្មានផ្ទះសំបែងពិតប្រាកដ »។

នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងពីបញ្ហាការងារស្ដារ និងរៀបចំអូរប្រឡាយ ដែលក្នុងនោះក៏ចាំបាច់ត្រូវធ្វើការរុះរើចំពោះសំណង់ទាំងឡាយណា ដែលបានរំលោភលើអូរប្រឡាយ ។

ចំពោះបញ្ហានេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា «មិនមែនខ្ញុំមិនដឹងទេ ខ្ញុំដឹង យើងកំពុងប្រឹងប្រែងសិក្សារកទីតាំង ដីសង្គមកិច្ច រកទីតាំងសមរម្យ ពេលរៀបចំរួចនឹងនាំពួកគាត់ទៅមើល» ។

ឯកឧត្តម ក៏បានព្រមានផងដែរ ចំពោះអ្នកឆ្លៀតឱកាសបង្កើតបញ្ហា រំលោភលើអូរប្រឡាយនេះ អ្នកដែលនាំបង្កបញ្ហាទាំងនោះ នឹងត្រូវប្រឈមចំពោះ មុខច្បាប់ ដោយគ្មានការលើកលែង ជាមួយគ្នានេះឯកឧត្តម បានក្រើនរំលឹកដល់មន្រ្ដីគ្រប់រូប កុំពាក់ព័ន្ធគ្រប់បញ្ហា គឺកុំពាក់ព័ន្ធ កុំនៅក្រោយខ្នង កុំអន្ដរាគមន៍ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ