ព្រឹតិ្តការណ៍ថ្មីៗ

លោក លី សាវេត អញ្ជើញប្រកាសដាក់ឲ្យដំណើររចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបាទី ខែត្រតាកែវ

1 ខែ មុន 34 តូ សុផល

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ៍ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក លី សាវេត អភិបាលរងខេត្តតាកែវ តំណាងឯកឧត្តមអភិបាលខែត្រ បានអញ្ជើញប្រកាសដាក់ឲ្យដំណើររចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបាទីស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រី មន្ទីរអង្គភាពជំនាញខេត្ត លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក លោក ភួន ឈីម អភិបាលស្រុក ក្រុមប្រឹក្សាស្រុក គណៈអភិបាលរងស្រុក និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងមានការចូលរួមដោយ លោក លោកស្រី ជុំវិញសាលាស្រុក។

លោកអភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដ៏មានសារៈសំខាន់ និងជាព្រឹត្តិការជាប្រវត្តិសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានទាំងនោះ សម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែកក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ