ព្រឹតិ្តការណ៍ថ្មីៗ

ជួញដូរយូរដែរហើយ ទើបតែឃើញ ចាប់បានប៉ុណ្ណឹង សង្ស័យមិនទាន់អស់ទេមើលទៅ? 

1 ខែ មុន 42 tnn_admin

តាកែវ ៖ មុខសញ្ញា ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ប្រចាំនៅឃុំស្មោងចំនួន ២​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​ទ្រាំងបង្ក្រាប​បាន​រួមជាមួយនឹង​វត្ថុតាង​ កាលពី រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្មោង បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ករណី នៅ​ចំណុច​ទួល​ព្រៃ​មួយ ស្ថិត​ក្នុង​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​។ ក្នុង​នោះបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​មាន ទី​១.​ឈ្មោះ វ៉ន វិ​រ៉ូ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង និង​ទី​២.​ឈ្មោះ ខាត់ វ៉ាន់​ដេ​ត ភេទ ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។ ក្រោយ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​០២​កញ្ចប់​ធំ និង​សម្ភារៈ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕ជាចុងក្រោយ ប្រជាពលរដ្ឋ ក៍បានសំណូមពរ ដល់សមត្ថកិច្ច មេត្តាជួយចុះ បង្ក្រាប ក្រុមចែកចាយ ដូចភ្លៀងរលឹមផង ព្រោះមិនទាន់អស់ទេ នៅច្រើនណាស់ ពេញភូមិ របស់គាត់ មានទាំងក្មេង មានទាំងចាស់ ថែមទៀតផង ។ដោយ ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់