ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីផ្សព្វផ្សាយអនុវត្តការងារសំខាន់ៗមួយចំនួនសម្រាប់ ខែកុម្ភៈ ឆ្នាំ២០២០

4 ខែ មុន 65 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៤ និង ៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និង លោកលោកស្រីប្រធានទីរួមផ្សារទាំង៣។

ដើម្បីផ្សព្វផ្សាយអនុវត្តការងារសំខាន់ៗមួយចំនួនរួមមាន៖ ការងារសន្តិសុខសង្គម ការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ បង្រ្កាប-ទប់ស្កាត់បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ,ព្រមទាំងការងាររៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ