ព្រឹតិ្តការណ៍ថ្មីៗ

ឡានបែនដឹកដី បន្តឆក់យកជិវិត អ្នកដំណើរ នៅរាជធានីភ្នំពេញ!

3 ខែ មុន 237 tnn_admin

ភ្នំពេញ ៖ បុរសវ័យជាង២០ឆ្នាំម្នាក់ខណៈដែលដើរឆ្លងកាត់ទទឹងផ្លូវ លើកទាំងដៃជាសញ្ញា សូមក្តីមេត្តាដោយអនុគ្រោះប៉ុណ្ណឹងហើយ ត្រូវបានរថយន្តបែនដឹកដី បើកបុកស្លាប់ពេលដែលរថយន្តគ្លីនិកឯកជន ដឹកយកទៅ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវសម្តេច ជា សុីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ ជា ឆែ ហៅ ទី អាយុ២៦ឆ្នាំមុខរបរកម្មករ ជាកូនកំព្រាស្នា់នៅជាមួយជីដូននៅ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែករថយន្តបង្ក ប្រភេទយុីឌុប ម៉ាកSCANIA ពណ៌ស គ្មានស្លាកលេខ មានតែលេខសំគាល់របស់ថៅកែ H109 អ្នកបើកបរឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមសម្តីអ្នកបើកបររថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលរថយន្តកំពុងបើកបរតាមផ្លូវសម្តេចជា សុីម ពីកើតទៅលិច លុះដល់ចំណុចខាងលើ ស្រាប់តែជនរងគ្រោះរត់ចូលឡានរបស់គាត់តែម្តង ។

តែបើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុវិញបានឲ្យដឹងថា ពុំដូចមាត់តៃកុងឡានឆ្លើយនោះទេ ថាយកតែសម្រាលទោសរបស់ខ្លួន តាមពិតមុនកើតហេតុ ជនរងគ្រោះដើរឆ្លងផ្លូវពីត្បូងទៅជើង បំណងរកទិញអ្វីហូប ហើយពេលដែលដើរឆ្លងកាត់ទទឹងផ្លូវនោះទៀតសោត ជនរងគ្រោះលើកទាំងដៃជាសញ្ញា សូមអង្វរ មេត្តា ករុណាពីអ្នកបើកបរយាន ចំឡែកតែរថយន្តបង្ក បើកពីកើតទៅលិច អ្នកបើកបរមិនដឹងភ្នែកមើលទៅណា ជនរងគ្រោះទុចជើងហើយ នៅតែបើកបំបុកទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តគ្លីនិកឯកជនមកលើកដឹកយកទៅ តែជាអកុសលបានស្លាប់ ទើបដឹកវិលយកមកដាក់កន្លែងដើមវិញ ។

ក្រោយកើតហេតុភ្លាមៗ ជនបើកបររថយន្តបង្ក ទោះជាឆ្លើយដោះសារបែបណាក្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយករណីខាងលើ ប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ឃាត់ទាំងរថយន្ត អ្នកបើកបរយកទៅកសាងសំណុំរឿងតាមនីតិវិធី រីឯសាកសពជនរងគ្រោះ បានប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ