ព្រឹតិ្តការណ៍ថ្មីៗ

នាយអាវុធហត្ថរាជធានីភ្នំពេញម្នាក់ សម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យច្រើនថ្ងៃ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខជាលើកទី២!

4 ខែ មុន 51 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ ០១រូប ដែលមានជម្ងឺធ្ងន់ធ្ងរ ចូលសម្រាក ព្យាបាល ជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត តាំងពីពាក់កណ្តាលខែមករាមក គឺលោកវរសេនីយ៍ទោ អៀង សាក់ឡូ នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នេះជាលើកទី២ហើយដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះទៅសួរសុខទុក្ខ លោក អៀង សាក់ឡូ ដោយផ្ទាល់ និងបានធានារ៉ាប់រងលើថ្លៃសេវាព្យាបាលទាំងស្រុង។

   ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឆ្លៀតសួរសុខទុក្ខដល់អ្នកជម្ងឺម្នាក់ផ្សេងទៀត ដែលនៅសម្រាកក្បែរគ្នា និងបានជូនថវិកាដល់អ្នកជម្ងឺម្នាក់នោះចំនួន 20 ម៉ឺនរៀល ព្រមទាំងភេសជ្ជ: 2 កែសផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ