ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបង្វែប្រាក់កម្ចី នៃគម្រោងឥណទានគ្មានការប្រាក់ រយៈពេល ០២ឆ្នាំ ពីប្រជាពលរដ្ឋ ១២៥គ្រួសារ ក្នុងខណ្ឌដូនពេញ ទៅម្ចាស់គម្រោងសមាគមនិស្សិតមូស្លីម កម្ពុជា(CAMSA) …

4 ខែ មុន 33 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៥ និង៣០ នាទី នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានរៀបចំពិធីបង្វែប្រាក់កម្ចី នៃគម្រោងឥណទានឥតការប្រាក់ រយៈពេល ០២ឆ្នាំ ពីប្រជាពលរដ្ឋ ១២៥គួសារ នៅបណ្តោយផ្លូវរថភ្លើង និង តំបន់ជុំវិញក្នុងសហគមន៍អ្នកក្រីក្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅម្ចាស់គម្រោងសមាគមនិស្សិតមូស្លីមកម្ពុជា(CAMSA)វិញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអអភិបាលខណ្ឌដូនពេញ និង ឯកឧត្តមវេជ្ជបណ្ឌិត​ សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ។

ក្នុងពិធីនោះដែរ ក៏មានវត្តមានចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ​ សម្ព័ន្ធអ្នកក្រីក្រខណ្ឌ​ និងលេាកចៅសង្កាត់​ ក្រុមប្រឹក្សាសង្កាត់ទាំង៥ នៃគម្រោងនេះផងដែរ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ