ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ!

4 ខែ មុន 25 តូ សុផល

ភ្នំពេញ៖ ចោរឆក់ ០២នាក់ ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៣:៣៨ទៀបភ្លឺ នៅចំណុច មុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនជាតិចិននោះ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួរ និងកសាងសុំណុំរឿង រួចរាល់ តាមចម្លើយជាក់ស្តែងរបស់ពួកគេនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ។

១/ ឈ្មោះ ចាន់ រ៉ាវុធ ហៅគី ភេទប្រុស អាយុ ២១ឆ្នាំ
២/ ឈ្មោះ ចយ យក្ស ភេទប្រុស អាយុ ១៧ឆ្នាំ

ជនសង្ស័យទាំង ០២នាក់ ខាងលើ បានប្រាប់បន្ថែមឲ្យដឹងទៀតថា កន្លងមកធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសបានសម្រេចម្តងមកហើយ នៅមុខវត្តឧណ្ណាលោម និងធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល ០១ខែមកហើយដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ