ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីពិការម្នាក់ នាំកូនរើសអេតចាយ ចិញ្ចឹមជីវិត រស់ទាំងវេទនា

3 ខែ មុន 45 tnn_admin

បាត់ដំបង៖ជារៀងរាល់យប់ស្រី្តពិការជើងអង្គុយលើរទេះមានឈ្មោះ គឹម សៀប ភេទស្រី អាយុ២៩ឆ្នាំតែងតែនាំកូនតូចពីរនាក់រើសអេតចាយតាមធុងសម្រាមក្នុងក្រុងបាត់ដំបងដើម្បីលក់យកលុយទ្រទ្រង់ជីវភាពគ្រួសារខណះប្តីអ្នកស្ត្រីកំពុងមានជម្ងឺមិនអាចទៅធ្វើការបាន។

យោងតាមការរៀបរាប់របស់ស្ត្រីខាងលើបានអោយដឹងថា៖ប្តីរបស់គាត់ឈ្មោះជិន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ (មានជម្ងឺខ្លន) មុខបរជាកូនជាងសំណង់ នៅពេលនេះមិនអាចទៅធ្វើការទើបប្រពន្ធ (ជនពិការជើង) បង្ខំចិត្តនាំកូនរុញរទេះរកសុីរើសអេតចាយដើម្បីចិញ្ចឹមកូននិងប្តី។

អ្នកស្រីបានបន្តថា៖ដើម្បីកូនទាំងពីរនាក់រូបគាត់ខិតខំដើររើអេតចាយទាំងយប់កណ្តាលអាធ្រាតរកលុយដើម្បីចិញ្ចឹមកូននិងប្តី ដោយមិនលើកដៃសុំទានឡើយ។

ខ្ញុំបាទសុខ កុសល ភ្នាក់ងារសារព័ត៌មាន TNN ប្រចាំខេត្តបាត់ដំបង សូមបញ្ជាក់ថា៖ស្ត្រីពិការរូបនេះមានទីលំនៅក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រសិនបើឯកឧត្តម លោកជំទាវ លោក លោកស្រី ឬប្រិយមិត្តណាមានបំណងចង់ជួយឧប្ថម្ភរូបគាត់សូមទំនាក់ទំនងទៅអ្នកស្ត្រីផ្ទាល់តាមរយៈលេខទូរស័ព្ទ 066 45 33 57 ដោយក្តីអនុគ្រោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ