ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទចុះប្រមូល សំអាត និងដឹកចេញសំរាម ដែលនៅកកស្ទះតាមដេប៉ូនានាក្នុងភូមិសាស្ត្រសង្កាត់ទាំង១១

3 ខែ មុន 36 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងចម្រុះដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថានដោយធ្វើការប្រមូល សម្អាត និងដឹកចេញសំរាមកកស្ទះ នៅតាមដេប៉ូនានា ខាងមុខផ្ទះបងប្អូនប្រជាពលរដ្ឋ និងទីតាំងសំខាន់ៗមួយចំនួនទៀត ក្នុងភូមិសាស្ត្រសង្កាត់ទាំង១១ ដែលក្នុងនោះរដ្ឋបាលខណ្ឌដូនពេញ បានប្រើប្រាស់រថយន្តបែនចំនួន ០៤គ្រឿង, រថយន្តចូកសំរាម(សាស័រ)ចំនួន ០១គ្រឿង, រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីចំនួន ១០គ្រឿង, ម៉ូតូកង់បីដឹកសំរាមរបស់រដ្ឋបាលសង្កាត់ទាំង១១ ចំនួន ១១គ្រឿង, ម៉ូតូដឹកសំរាមរបស់រដ្ឋបាលខណ្ឌ ចំនួន ០៤គ្រឿង, កម្លាំងភ្នាក់ងារអនាម័យសង្កាត់ទាំង ១១ និងកម្លាំងប្រជាការពារខណ្ឌចំនួន ៥០នាក់ និងកម្លាំងកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីចំនួន ២០២នាក់ ក្នុងនោះក្រោយពីបានធ្វើការប្រមូល សម្អាត និងដឹកចេញរួច កម្លាំងយើងបានប្រើប្រាស់ម៉ូតូកង់បីបំពាក់ម៉ាស៊ីនបាញ់លាងសំអាត ដើម្បីកុំឲ្យមានក្លិនស្អុយឆ្អេះឆ្អាប ដែលនាំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋទូទៅ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទាំងមូលផងដែរ ។

ក្នុងឱកាសនេះដែរ លោក សុខពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការប្ដេជ្ញាថា នឹងដឹកនាំកម្លាំងចុះប្រមូល សំអាត និងដឹកចេញសំរាមឲ្យបានអស់ទាំងស្រុងនៅថ្ងៃនេះតែម្ដង ប៉ុន្តែ លោកអភិបាល ក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីងាយស្រួលដល់កម្លាំងយើង និងកម្លាំងរបស់ក្រុមហ៊ុនស៊ីនទ្រីប្រមូលដឹកចេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ