ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ស្រាល២នាក់ ក្នងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ

3 ខែ មុន 32 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី៣ ខែគុម្ភះ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលអោយជនរងគ្រោះរបួសធ្ងន់ស្រាលចំនួន២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចក្រុមទី២០ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុមានម៉ូតូហុងឌ្រីមសេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AH-2630 បើកបរដោយឈ្មោះ ពឺត តុង ភេទប្រុស អាយុ១៩ឆ្នាំនិងអ្នករួមដំណើរឈ្មោះពៅ សំប៊ី ភេទស្រីអាយុ២៤ឆ្នាំកំពុងធ្វើដំណើរលុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ហ្វុយសូ ១គ្រឿងពណ៌ស បុកម៉ូតូក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលអោយអ្នកបើកបរម៉ូតូរបួសធ្ងន់និងអ្នករួមដំណើររបួសស្រាលចំណែកតៃកុងរថយន្តរត់គេចខ្លួនបាត់។

ប្រភពព័ត៌មានបានបន្តថា៖ជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បច្ចុប្បន្នរថយន្តនិងម៉ូតូកម្លាំងនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ជាបណ្តោះអាសន្នរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់