ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

1 ខែ មុន 90 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១២និង២៣នាទី ថ្ងៃទី១ ខែគុម្ភះ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្នឹងឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្ន្នាំញៀន។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖១-ចំរើន សារ៉ន ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះ ចំរើន សាវឌ្ឍ ភេទប្រុស អាយុ២៩ឆ្នាំ ៣-ឈ្មោះស ណាវ័ន្ទ ហៅ(រ៉ាក់) ភេទប្រុស អាយុ២៦ឆ្នាំ ជនសង្ស័យមានទីលំនៅក្នុងឃុំស្នឹង ស្រុកបាណន់់។

ជនល្មើសទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លូននៅចំណុចក្រុមទី៤ ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរូមមាន៖ថ្នាំតំហ្វេតាមីន ០,៨៥ក្រាម ទូរស័ព្ទចាស់២គ្រឿង លុយខ្មែរ៥០មុឺនរៀលនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ