ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ផ្សព្វផ្សាយ វិធានការណ៍បង្ការការចម្លងមេរោគកូរ៉ូណាប្រភេទថ្មី ដល់កម្លាំងរបស់ខ្លួនទូទាំងរាជធានី!

5 ខែ មុន 66 tnn_admin

រាជធានីភ្នំពេញ៖ ដោយ អនុវត្តតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីអំពីការផ្សព្វផ្សាយនូវការរីក រាលដាល និង វិធានការបង្ការ ជំងឺឆ្លងប្រភេទថ្មី (មេរោគកូរ៉ូណា) ដល់កម្លាំងកងរាជអាវុធហត្ថទូទាំងប្រទេស ឲ្យបានជ្រួតជ្រាប។

នៅទី២៩,៣០,៣១ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់តាំងគ្រូពេទ្យប្រចាំអង្គភាព ចំនួន ០៤ក្រុម ចុះ ធ្វើការផ្សព្វផ្សាយអំពីជំងឺឆ្លងថ្មី (មេរោគកូរ៉ូណា) ដល់កំលាំង កងរាជអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ និងបណ្តា ការិយាល័យ ចំណុះបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ អំពីរបៀបការពារ ក្នុងពេលធ្វើដំណើរ ពេលចូលក្នុងទីប្រជុំជន ពេលធ្វើការ និងពេលរស់នៅរួម (ពាក់ម៉ាស់ ស្ទង់កំដៅ បរិភោគ អនាម័យ) ដើម្បីជៀសវាង ជម្ងឺឆ្លងនៃមេរោគកូរ៉ូណា ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

ក្នុងឱកាសចុះផ្សព្វផ្សាយនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចែកម៉ាសចំនួន១ម៉ឺនម៉ាស ជូនដល់កម្លាំងអាវុធហត្ថដែលបានចូលរួមស្តាប់ការផ្សព្វផ្សាយទុកប្រើប្រាស់ពេលចាំបាច់ ចែកឧបករណ៍វាស់ កំម្តៅចំនួន ២០គ្រឿង ជូនដល់អង្គភាពនីមួយៗទុកតាមដានកម្ពៅសមាជិករបស់ខ្លួន និង ខិត្តប័ណ្ណណែនាំ ស្តីពីវិធានការណ៍បង្ការការចម្លងមេរោគកូរ៉ូណាប្រភេទថ្មី ចំនួន២០០០សន្លឹក សម្រាប់យកទៅផ្សព្វផ្សាយបន្ត៕

ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមចូលទៅកាន់៖
ហ្វេសប៊ុក www.facebook.com/grkpp/
អ៊ិនស្តាក្រាម https://instagram.com/phnompenh_gendarmerie…
គេហទំព័រ www.grpp.mil.kh/
យូធូប www.youtube.com/channel/UCQR9EnZMX2t5hkg9aWtuprQ

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ