ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បានផ្លាស់ប្តូទីតាំងអគាររដ្ឋបាលខណ្ឌ

5 ខែ មុន 56 តូ សុផល

រដ្ឋបាលខណ្ឌដូនពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទូទៅ សិស្ស និស្សិត និងសាធារណៈជនទាំងអស់ មេត្តាជ្រាបថារដ្ឋបាលខណ្ឌដូនពេញ បានផ្លាស់ប្តូទីតាំងអគាររដ្ឋបាលខណ្ឌ(ទីតាំងបណ្តោះអាសន្ន) ពីផ្លូវលេខ១១៨ កែងផ្លូវលេខ១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ មកទីតាំងថ្មី ស្ថិតនៅអគារលេខ១១ ផ្លូវលេខ៩០ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (ខាងក្រោយបណ្ណាល័យជាតិ) វិញ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នេះតទៅ ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងសាធារណជនទូទៅ ដែលមានបំណងមកទទួលយកសេវាសាធារណៈផ្សេងៗ មេត្តាជ្រាបជាព័ត៌មាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ