ព្រឹតិ្តការណ៍ថ្មីៗ

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខដាក់ គោលដៅចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់បទល្មើសផ្សេងៗ

2 ខែ មុន 95 tnn_admin

ភ្នំពេញ៖ អនុវត្តតួនាទីភារកិច្ច និងបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ១៩ :៣០នាទីយប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌបានដាក់គោលដៅចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅផ្លូវលេខ១៩៨៦ ចំណុចមុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្លាំងសរុបចំនួន ៣៦នាក់ ក្នុងនោះ មន្រ្តីសាលាខណ្ឌចំនួន ០៤នាក់ នគរបាលខណ្ឌចំនួន ១៥នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ០៦នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១១នាក់ ។

ប្រតិបត្តិការនេះ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៣៥គ្រឿង ដោយមានឆែកបានអាវុធមួយដើម មានលិខិតអនុញ្ញាតត្រឹមត្រូវ ។

ជាមួយនេះ កម្លាំងបានឃាត់ខ្លួនយុវជនម្នាក់ជាមួយគ្រឿងញៀនចំនួន ០១កញ្ចប់តូច និងដកហូតម៉ូតូមួយគ្រឿង បច្ចុប្បន្នបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ